Yearendyearend1140x150
Img 0571

ចិនផ្តល់ជំនួយជាសម្ភារការិយាល័យជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង គឺឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ភ្នំពេញ៖ក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាសម្ភារការិយាល័យ ដែលគិតជាទឹកប្រាក់ មានចំនួន២លានយ័ន ប្រគល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែជិតស្និត។

ពិធីប្រគល់ និងទទួលសម្ភារការិយាល័យនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០​ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ខណៈដែលភាគីចិនតំណាងដោយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីភាគីទាំងពីរមួយចំនួនទៀតផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឯកឧត្តមមានក្តីសប្បាយរីករាយណាស់ ដែលទទួលបានអំណោយសម្ភារការិយាល័យយ៉ាងច្រើន ដែលជាអំណោយរបស់ក្រសួងការបរទេសចិន ដែលមានតម្លៃ ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង «ផែនការសកម្មភាព៥ឆ្នាំ ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន (២០១៩-២០២៣)» ឱ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ Cri ccfr


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង