Yearendyearend1140x150

ឆ្នាំ២០២១៖សិស្សកម្ពុជានៅតែបន្តសិក្សាតាមប្រព័ន្ធអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ភ្នំពេញ៖ សម្រាប់ការសិក្សាឆ្នាំ២០២០-២០២១ នាពេលខាងមុខ ក្រសួងអប់រំនៅតែបន្តការសិក្សាបែបចម្រុះ គឺសិក្សាក្នុងថ្នាក់រៀនខ្លះ និងសិក្សាតាមប្រព័ន្ធអនឡាញខ្លះ ក្នុងគោលដៅបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម រស់ សុវាចា បានថ្លែងថា ក្រសួងអប់រំនៅតែអំពាវនាវឲ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែបន្តអនុវត្តតាមគោលការណ៍ប្រតិបត្តិការស្តង់ដា SOP របស់ក្រសួងអប់រំ និង តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ សម្រាប់ការសិក្សាឆ្នាំ២០២០-២០២១ ក្រសួងអប់រំនៅតែបន្តការសិក្សាបែបចម្រុះ គឺសិក្សាក្នុងថ្នាក់រៀនខ្លះ និងសិក្សាតាមប្រព័ន្ធអនឡាញខ្លះ។

ចំពោះបរិច្ឆេតនៃការបើកបវេសនកាលឆ្នាំសិក្សាថ្មីវិញ ឯកឧត្តម រស់ សុវាចា លើកឡើងថា ក្រសួងអប់រំមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេតនៃការបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅឡើយទេ ពោលលុះត្រាណា កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ជាមុនសិន។

លោកថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា "ក្នុងពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជាក់ជូនអំពីកាលបរិច្ឆេទបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ដោយយកចិត្តទុកដាក់លើការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា"

គួរបញ្ជាក់ថា តាមគម្រោងក្រសួងអប់រំ យុវជន និងកីឡា នឹងសម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១ នៅទូទាំងប្រទេស។ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាមិនទាន់បិទបញ្ចប់ ក្រសួងបានសម្រេចបន្តពិនិត្យមើលពីលទ្ធភាពយ៉ាងយកចិត្តទុកដាក់មុនបើកបវេសនកាលថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង