Yearendyearend1140x150

វិស័យដឹកជញ្ជូនងើបឡើង ក្រោយមានការបញ្ជាទិញទំនិញច្រើនពីក្រៅជាពិសេសចិន អាមេរិក អឺរ៉ុប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា 

រូបភាព៖ Cambonomist

ភ្នំពេញ៖ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាមានសន្ទុះការនាំចេញផលិតផលកសិកម្ម ជាពិសេសអង្ករទៅបណ្តាប្រទេសមួយចំនួនដូចជាចិន អាមេរិក និងអឺរ៉ុបជាដើម។នេះបើយោងតាមប្រសាសន៍របស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក ស៊ិន ចន្ធី បានថ្លែងថា បច្ចុប្បន្ននេះការដឹកជញ្ជូនចំពោះផ្លូវទឹក ផ្លូវគោកនៅកម្ពុជា គឹមានភាពល្អប្រសើរជាងមុនបន្តិច ប៉ុន្តែខាងផ្លូវអាកាសគឺពុំទាន់មានការកើនឡើងវិញនៅឡើយទេ។លោកបន្តថា ជារួមកម្ពុជាមិនទាន់មានបញ្ហាផ្នែកដឹកជញ្ជូនធ្ងន់ធ្ងរនៅឡើយទេ មានតែការងើបឡើងវិញនៃការបញ្ជាទិញទំនិញពីបណ្តាប្រទេសមួយចំនួនទៅលើផលិតផលកសិកម្ម ជាពិសេសអង្ករកើនឡើងជាង២០%បើធៀបទៅនឹងឆ្នាំមុន។

បើតាមលោក ស៊ិន ចន្ធី ពីផលិតផលកសិកម្ម កម្ពុជាក៏បាននាំចេញផលិតផលវាយណភ័ណ្ឌមួយចំនួនផងដែរដូចជា៖ ស្បែកជើង កាបូប សម្លៀកបំពាក់ សម្រាប់យកទៅផ្គត់ផ្គង់នៅទីផ្សារប្រទេសចិន អាមរិក និង អឺរ៉ុបជាដើម។

ក្នុងវិបត្តិកូវីដ-១៩ វិស័យកសិកម្ម ត្រូវបានគេមើលឃើញថា ជាវិស័យដែលមានឱកាសឈានមុខគេក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ ខណៈដែលវិស័យទេសចរណ៍កំពុងធ្លាក់ដាំក្បាលចុះហៅលែងឮ។ រយៈពេល១១ខែ នៅឆ្នាំ២០២០នេះ ការនាំអង្ករពីកម្ពុជាទៅកាន់ទីផ្សារពិភពលោកមានសន្ទុះកើនឡើងចំនួន១៦,៩០% ស្មើនឹង ៨៦ ៨៩៦ តោន បើធៀបនឹងឆ្នាំមុន។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេសដូចជា នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង