Yearendyearend1140x150

ឧកញ៉ាលឹម ហេង៖ការដឹកទំនិញចេញចូលរវាងកម្ពុជា-ថៃដំណើរការធម្មតា មិនប៉ះពាល់ដល់ដំណើរការពាណិជ្ជកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

ភ្នំពេញ៖ ការនាំចេញចូលទំនិញ និងការទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានដំណើរការធម្មតា ទោះបីជាមួយរយៈពេលក្រោយនេះមានការផ្ទុះទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ក្នុងប្រទេសថៃ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

លោកឧកញ៉ាលឹម ហេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នាព្រឹកនេះថា តាំងពីមានការផ្ទុះកូវីដ១៩ដំបូង ច្រកចេញចូលរវាងប្រទេសកម្ពុជានិងប្រទេសថៃ គឺរដ្ឋាភិបាលបិទតែការធ្វើដំណើរដោយមនុស្សទេ ប៉ុន្តែចំពោះការនាំចេញចូលទំនិញ និងការទំនាក់ទំនងពាណិជ្ជកម្មផ្សេងៗរវាងកម្ពុជា-ថៃមានដំណើរការធម្មតា។

បើតាមលោកឧកញ៉ា បានបន្តថា សម្រាប់ការនាំចេញចូលទំនិញរវាងប្រទេសទាំងពីរគឺមានដំណើររលូនធម្មតា ទោះបីជាមួយរយៈពេលក្រោយនេះមានការផ្ទុះទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ក្នុង ប្រទេសថៃ។ ប៉ុន្តែសម្រាប់ការធ្វើការធ្វើដំណើរឆ្លងដែន និងការធ្វើទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រដ្ឋាភិបាលប្រទេសទាំងពីរចាប់ផ្តើមមានវិធានការរឹតបន្តឹងឲ្យនៅសល់តែបីច្រកសម្រាប់ចេញចូល។

បន្ថែមពីនេះ លោកឧកញ៉ាលឹម ហេង បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ការនាំចេញចូលទំនិញ និងការទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ថៃមិនមានការកកស្ទះទេ ពោលគឺការប្រតិបត្តិការ និងការធ្វើចរាចរណ៍ទំនិញមានភាពរលូនជាប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ក្នុងខេត្តសាមុតសាខនប្រទេសថៃក្នុងពេលថ្មីៗនេះ កំពុងផ្ទុះកូវីដ១៩សារជាថ្មី។រដ្ឋាភិបាលបានបិទច្រកព្រំដែនមួយចំនួន ហើយអំពាវនាវឱ្យបណ្ដាពលរដ្ឋខ្មែរដែលរស់នៅខេត្តមួយចំនួននៅតាមបណ្ដោយព្រំដែនជាប់ខេត្តសាមុតសាខន (Samut Sahon province of Thailand) ប្រទេសថៃ ដូចជា ខេត្តកោះកុង បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ១៩ ចូលមកប្រទេសកម្ពុជា ជាយថាហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង