Yearendyearend1140x150

លោកជំទាវបាន ស្រីមុំ៖ "តួនាទីជា«អភិបាលខេត្ត»ជាបន្ទុកមួយដែលខ្ពស់បំផុតសម្រាប់ខ្ញុំ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ បាន ស្រីមុំ 

ភ្នំពេញ៖លោកជំទាវ បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រ ដាក់ចេញព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ក្លាយជាអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល។លោកជំទាវបាន ស្រីមុំ បានចាត់ទុកតួនាទីជា«អភិបាលខេត្ត»ជាបន្ទុកមួយដែលខ្ពស់បំផុតសម្រាប់លោកជំទាវ។

តាមរយៈទំព័រហ្វេសកប៊ុកផ្លូវការនៅថ្ងៃនេះ លោកជំទាវ បាន ស្រីមុំ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ និងប្រជាពលរដ្ឋទាំងអស់ដែលបានសរសេរសារមកអបអរសាទរដោយផ្ទាល់ឬតាមរយៈការង្ហោះនៅលើបណ្តាញសង្គម បន្ទាប់ពីលោកជំទាវត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេច ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តតែងតាំងលោកជំទាវ ក្លាយជាអភិបាលខេត្តប៉ៃលិន។

សម្រាប់លោកជំទាវ តួនាទីជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនគឺជាតួនាទីមួយដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់សម្រាប់លោកជំទាវ ហើយក៏ជាបន្ទុកការងារមួយដែលលោកជំទាវត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិនឲ្យបានល្អប្រសើរ និងធ្វើយ៉ាងណាសហការគ្នាបំពេញការងារឲ្យរលូនទៅមុខ បន្ថែមទៀតជាពិសេសបន្តការងារអភិវឌ្ឍន៍ និងថែរក្សាស្នាដៃដែលអតីតអភិបាលខេត្តមុនៗបានចូលរួមចំណែកកសាងឡើងនាពេលកន្លងមក។

គួរបញ្ជាក់ថា លោកជំទាវ បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រ ដាក់ចេញព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ក្លាយជាអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវបានដាក់ចេញនៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះ ដែលបានស្តីពីការតែងតាំងលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ហើយក៏ក្លាយជាស្ត្រីទី២ ដែលបានក្លាយជាអភិបាលខេត្តនាពេលបច្ចុប្បន្ន។

លោកជំទាវ បាន ស្រីមុំ គឺជាស្រ្តីទី២ បន្ទាប់ជាប់ជាអភិបាលខេត្តប៉ៃលិននាពេលបច្ចុប្បន្ន ខណៈពេលស្រ្តីទី១នៃអភិបាលខេត្តនាពេលបច្ចុប្បន្ននោះគឺ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង