Yearendyearend1140x150

កូវីដ-១៩​​៖គិតត្រឹមព្រឹកថ្ងៃទី១៩ មានករណីជាសះស្បើយចំនួន៤នាក់ ក្នុងនោះមានក្មេងអាយុ១ឆ្នាំផងដែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី ហើយករណីជាសះស្បើយមានចំនួន០៤នាក់ ក្នុងនោះមានម្នាក់ជាក្មេងអាយុ១ឆ្នាំ ក្នុងចំណោម២នាក់ជាអ្នកពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍ក្នុង«ព្រឹត្តិការណ៍២៨វិច្ឆិកា»ដែល និង២នាក់ទៀតជាករណីឆ្លងចូលកម្ពុជា ហើយក៏មិនមានករណីឆ្លងកូវីដថ្មីនោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៧នាក់(ស្រី០៩នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ១៣នាក់(ស្រី ០៧នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០២នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០២នាក់ (ស្រី០១នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង