Yearendyearend1140x150

ក្រសួងអប់រំនឹងរើសក្រប​ខណ្ឌ​គ្រូបង្រៀនចំនួន ​៣៦០០កន្លែងសម្រាប់ឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហោះនូវសេចក្ដីប្រកាសតាមផេកផ្លូវការរបស់ខ្លួន នៅថ្ងៃ១៧ ខែធ្នូនេះថា រាជរដ្ឋាភិបាលបាន​ផ្ដល់​ក្រប​ខណ្ឌ​ចំនួន ៣៦០០កន្លែង​ ដើម្បី​ធ្វើ​ការ​ប្រឡង​ជ្រើសរើស និង​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន នៅឆ្នាំ​២០២១ខាងមុខនេះ។ 

យោងតាមការប្រកាសរបស់ក្រសួងអប់រំ បានឱ្យដឹងថា ការបែងចែកក្របខណ្ឌសម្រាប់ការប្រឡងជ្រើសរើស ឆ្នាំ២០២១ រួមមានក្របខណ្ឌគ្រូបង្រៀនមតេ្តយ្យសិក្សា ចំនួន ២០០ កន្លែង, ក្របខណ្ឌគ្រូកម្រិតបឋមសិក្សា ចំនួន ១ ៥៥០ កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន ៥០០កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡា ចំនួន ១៥០កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅវិទ្យាល័យ) ចំនួន ១ ១០០កន្លែង ,ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន ៨៥កន្លែង និងក្របខណ្ឌនៃមន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីក្រមការ និងមន្ត្រីលេខាធិការ នៅវិទ្យាស្ថានជាតិអប់រំពិសេសចំនួន ១៥កន្លែង៕ 


រូបភាពដោយ៖ ក្រសួង​អប់រំ យុវជន និង​កីឡា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង