Yearendyearend1140x150

កូវីដ៖០៥ករណីបានជាសះស្បើយជាអ្នកពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍២៨វិច្ឆិកា» និងគ្មានករណីឆ្លងថ្មីទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី ហើយករណីជាសះស្បើយមានចំនួន០៥នាក់ជាអ្នកពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍ក្នុង«ព្រឹត្តិការណ៍២៨វិច្ឆិកា»កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល ជំងឺកូវីដ-១៩ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣២៤នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៣៨នាក់ ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ២២នាក់(ស្រី ០៩នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១០នាក់ (ស្រី០៥នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៦នាក់ (ស្រី០៣នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង