Cct850x100 1
1800px x h300px kh

កម្ពុជាប្រកាសទិញវាក់សាំងកូវីដ-១៩ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន ក្នុងការថ្លែងសារស្តីពីវ៉ាក់សាំង។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៥ ធ្នូនេះ បានប្រកាសថា វ៉ាក់សាំងការពារមេរោគថ្មីដែលផ្សព្វផ្សាយដោយរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវមានការយល់ព្រមពីអង្គការសុខភាពពិភពលោក (WHO) ។ការថ្លែងរបស់សម្តេចហ៊ុន​ សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងសេចក្តីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នៅថ្ងៃនេះ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសមួយចំនួនបានផលិតវ៉ាក់សាំងនឹងបានដាក់ឱ្យប្រើប្រាស់ ប៉ុន្តែមិនទាន់ទទួលស្គាលពីសុខភាពពិភពលោកនៅឡើយទេ។ចិន រុស្ស៊ី អាមេរិក ក៏មិនទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកដែល។

បើតាមសម្តេច កម្ពុជាបានធ្វើកិច្ចការងារនេះរួចហើយ វ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាគ្រោងធ្វើ កម្ពុជាជាប្រទេសនៃសមាជិក​«យុទ្ធនាការ Covax» ដែលមានការគាំទ្ររបស់អង្គការសុខភាពពីភពលោក និងអង្គការសហប្រជាជាតិ ដើម្បីទទួលបានវ៉ាក់សាំងដល់ពលរដ្ឋកម្ពុជាប្រមាណ ៣លាន ២សែននាក់។សម្រាប់សម្តេចការផ្តល់វ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ កម្ពុជាត្រូវមានបដិភាគ​៥ភាគរយ​ តែមកដល់ពេលនេះមិនទាន់មានការកំណត់ថ្លែងជាក់លាក់នៅឡើយទេ។

សម្តេចថា បច្ចុប្បន្ននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ចកិច្ច បានចុះហត្ថលេខារួចហើយ ដើម្បីយកវ៉ាក់សាំងពី«យុទ្ធនាការ Covax» ចំនួន២០ភាគរយរួចហើយ។តែ២០ភាគរយនេះ ទទួលបានវ៉ាក់សាំងបានតែ៣ភាគរយនៃចំនួនប៉ុណ្ណោះ។ហើយសម្តេច ឱ្យក្រសួងសុខាភិបាលបានចុះបញ្ជីជាអ្នកបញ្ជាទិញចំនួន១លានដុសថែមទៀត ហើយត្រូវបានបញ្ជូនទៅ មជ្ឈមណ្ឌល​កូវ៉ាក់រួច​ហើយ។

ចំពោះដែលមានអាទិភាពទទួលបានវ៉ាក់សាំងមានចំនួនជាង៤១ម៉ឺននាក់ ក្នុងនោះមានអ្នកប្រមូលសំរាម អនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឍ កីឡាករ កងទ័ព មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម និងមានជាច្រើនទៀត។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការជាដៃគូជាច្រើន បានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងមួយឈ្មោះ កូវ៉ាក់ (COVAX) ដែលមានគោលដៅចែកចាយវ៉ាក់សាំង ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ដោយតម្លាភាព និងសមធម៌។ COVAX បច្ចុប្បន្នមានប្រទេសប្រមាណជាង ១០០បានចូលរួម ក្នុងនោះប្រទេសធំៗដូចជា ចិន អូស្ត្រាលី ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត ក៏បានប្រកាសគាំទ្ររួចទៅហើយដែរ៕

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣១២នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥០នាក់ ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៣៣នាក់(ស្រី ១៣នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១០នាក់ (ស្រី០៥នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕

Khcct banner

អត្ថបទទាក់ទង