Yearendyearend1140x150
Img 0571

សម្តេចហ៊ុន សែន៖ ប្រឡង«បាក់ឌុប»នៅខែមករា ឆ្នាំ២០២១មិនអាចដំណើរការបានទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៥ ធ្នូនេះ បានប្រកាសថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់ចប់។ ការថ្លែងរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងសេចក្តីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ​១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នៅថ្ងៃនេះ។

សម្តេចបានពន្យល់ថា ព្រោះលទ្ធភាពនៃការប្រកាសបញ្ចប់«ព្រឹត្តិការណ៍សមហគមន៍២៨វិច្ឆិកា» មិនអាចបញ្ចប់នៅមុនថ្ងៃទី ១១ មករាបានទេ។ ព្រឹត្តិការណ៍នេះអាចនឹងចប់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។ លទ្ធភាពនៃការវាយតម្លៃពិន្ទុឆមាសរបស់សិស្ស ដើម្បីដឹងថា ជាប់ឬធ្លាក់ និងជាភាពងាយស្រួលសម្រាប់សិស្សស្វែងរកសាកលវិទ្យាល័យ។

សម្តេចបានថ្លែងថា "សម្តេចតេជោណែនាំឱ្យពិចារណាយកជម្រើសទី៣ ព្រោះថា ថ្ងៃ១១ ខែមករា ឆ្នាំ២០២១ មិនទាន់អាច បញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅ ឡើយ។ ជម្រើសទី៣គឺ យកពិន្ទុឆមាសទី១ និង២ ដើម្បីវាយតម្លៃធ្លាក់ជាប់បាក់ឌុបជាតិ"

បើតាមសម្តេច បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំក្រុមការងារដើម្បីបូកពិន្ទុសិស្សថ្នាក់ទី១២ ហើយលទ្ធផលនេះ អាចនេះបានក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង