Cct850x100 1
1800px x h300px kh

បុរសធ្វើចត្តាឡីស័កម្នាក់ភ្លាត់ជើងធ្លាក់ពីសណ្ឋាគារដោយសារឥទ្ធិពលនៃគ្រឿងញៀន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ បានធ្លាក់ពីជាន់ទី៥មក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយសារបុគ្គលនេះផ្ទាល់ គឺភ្លាត់ជើងធ្លាក់មក និងរវើយរវាយដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ឌឌីន។

លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានលើកឡើងថា ករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ បានលោតពីជាន់ទី៥មក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយសារឥទ្ធិពលនៃគ្រឿងញៀន។ បុរសរូបនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ ។

លោកជំទាវ បានបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។

ទន្ទឹមនេះ លោកជំទាវបានបន្តថា បុរសរូបនេះមានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្តនៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ លោកជំទាវក៏បានបញ្ជាក់ទៀតថា នេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គលនេះ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕

Khcct banner

អត្ថបទទាក់ទង