Yearendyearend1140x150

នារីខ្មែរវ័យ២០ឆ្នាំត្រូវថៅកែម៉ាឡេស៊ីធ្វើទារុណកម្ម«កាត់ស្លឹកត្រចៀក»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្លឹកត្រចៀកនារីរងគ្រោះ

ម៉ាឡេស៊ី៖ អ្នកបម្រើជាជនជាតិខ្មែរម្នាក់អាយុ ២០ ឆ្នាំធ្វើការនៅប្រទេសម៉ាឡេស៊ីអស់រយៈពេល ៤ ឆ្នាំ នាងបានទទួលរងនូវការរំលោភបំពានរយៈពេលជាយូរដោយថៅកែជនជាតិម៉ាឡេស៊ី ហើយនាងត្រូវបានធ្វើទារុណកម្មដោយស្រោចទឹកក្តៅ ហើយត្រចៀកខាងឆ្វេងរបស់នាងត្រូវបានកាត់ជាពាក់កណ្តាល។

លោក Tan Sri Abdul Hami មេបញ្ជាការប៉ូលីសម៉ាឡេស៊ីបានបង្ហាញថា បច្ចុប្បន្នប៉ូលីសបានទទួលបណ្តឹងនេះនៅស្រុក Mukim Kapar នៅថ្ងៃទី៧ធ្នូនេះ និង បានដកស្រង់មាត្រា ៣២៤ នៃក្រមព្រហ្មទណ្ឌប្រើប្រាស់ដោយអាវុធ ហើយនឹងត្រូវបើកការស៊ើបអង្កេត។ស្ត្រីរងគ្រោះដែលជាជនជាតិខ្មែរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ហើយបច្ចុប្បន្ននេះប៉ូលីសកំពុងតែតាមចាប់ខ្លួនជនសង្ស័យដែលជាថៅកែ។

បើតាមបប៉ូលីសម៉ាឡេស៊ី បានចាត់ទុកការធ្វើទារុណកម្មរបស់ជនសង្ស័យ គឺជាអំពើឃោរឃៅ ហើយប៉ូលីសនឹងតាមរកជនសង្ស័យឱ្យអស់ពីកម្លាំងរហូតដល់ជនសង្ស័យត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសឯកឧត្តម កុយ គួង បានប្រាប់អ្នកយកព័ត៌មានស៊ីស៊ីថាមស៍ថា អ្នកបម្រើស្រីរងគ្រោះរូបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសម៉ាឡេស៊ី ហើយក្រសួងការបរទេសកម្ពុជាកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយស្ថានទូតនៅប្រទេសម៉ាឡេស៊ី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង