Yearendyearend1140x150

តេស្តលើកទី២៖សម្តេចស ខេង ក្រុមគ្រួសារនិងកងការពារ«អវិជ្ជមាន»កូវីដទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លទ្ធធ្វើតេស្តរកវីរុសកូវីដ១៩លើកទី២ លើសំណាករបស់សម្តេចស ខេង និងក្រុមគ្រួសារ ព្រមទាំងកងការពាររបស់សម្តេច ដែលមនុស្សសរុប៩៤នាក់ អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើតាមការបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេច ស ខេង នៅថ្ងៃទី ១០ ធ្នូនេះ។

សម្តេច ស ខេង បានបញ្ជាក់ក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «តាមការបញ្ជាក់របស់ក្រសួង សុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើ តេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើដោយអវិជ្ជមានទាំងអស់ ។»។

យ៉ាងណាក៏ដោយសម្ដេចក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជាបន្តទៀត ។

ជាមួយគ្នានេះ សម្ដេចនៅតែបន្តអំពាវនាវបងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង