Yearendyearend1140x150

ក្រសួងការបរទេសកម្ពុជាបង្កើត WECHAT ដើម្បីងាយស្រួលទំនាក់ទំនងជាមួយនិស្សិតខ្មែរនៅចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានតំណាងកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចបង្កើតបណ្តាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំបន់នានា នៅប្រទេសចិនដើម្បីសម្រួលដល់ទំនាក់ទំនង និងការផ្តលើព័ត៌មានបានទាន់ពេលវេលា។នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២០។

ការបង្កើតនេះដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពន្យល់ថា ដើម្បីតាមដានសុខុមាលភាពរបស់ពលរដ្ឋ ជាពិសេសនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងសិក្សានៅប្រទេសចិន លើសពីនេះក្រសួងក៏បានរៀបចំជាប្រព័ន្ធទូរស័ព្ទសម្រាប់អាណាព្យាបាលនិស្សិតដែលកំពុងស្នាក់អាស្រ័យនៅប្រទេសចិនផងដែរ។

បច្ចុប្បន្នក្រសួង និងបណ្តាស្ថាប័នតំណាងរបស់កម្ពុជា កំពុងធ្វើការយ៉ាងជាប់លាប់ជាមួយនឹងអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានសុខុមាលភាបរបស់ពលរដ្ឋខ្មែរ បើទោះបីជាំជំងឺឆ្លងផ្លូវដង្ហើម«កូរ៉ូណា»នៅតែបន្តការវិវឌ្ឍន៍នៅសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។

ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា បានផ្តល់ដំណឹងដល់សាធារណជនថា ក្រសួង និងបណ្តាស្ថាប័នតំណាងរបស់កម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាពនៃសុខុមាលភាពរបស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

បើតាមក្រសួង បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ពុំមានករណីឆ្លងមេរោគនេះដល់ពលរដ្ឋខ្មែរទេ ហើយក្រសួងក៏បានទទួលការបញ្ជាក់ប្រកបដោយភាពកក់ក្តៅដែរថា សាកលវិទ្យាល័យចិនបានឧបត្ថម្ភស្បៀងនិងសម្ភារៈចាំបាច់ដល់និស្សិត ហើយបានសំណូមពរឲ្យអនុវត្ត និងគោរពតាមវិធាការបង្ការ និងទប់ស្កាត់ដែលអាជ្ញាធរចិនបានដាក់ចេញ ដើម្បីធានាបាននូវសុវត្តិភាព និង សុខភាពផ្ទាល់ខ្លួន និងសាធារណៈ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង