Yearendyearend1140x150
Img 0571

ចិនកោះហៅទូតអាមេរិកប្រចាំនៅចិនមកប្រាប់ពីការប្រឆាំងចំពោះទណ្ឌកម្មលើមន្ត្រីខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zheng Zeguang អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន

ចិន៖អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនកោះហៅភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន ដោយលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

លោក Zheng Zeguang អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនកាលពីថ្ងៃទី ៨ ខែធ្នូ បានកោះហៅលោក Robert W. Fordenភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន ដើម្បីលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់នឹងការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីការដាក់ទណ្ឌកម្មទៅលើអនុប្រធាន ១៤ រូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ 

លោក Zheng Zeguang បានចង្អុលបង្ហាញថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរនូក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ បានជ្រៀតជ្រែកយ៉ាងខ្លាំងក្លាចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ភាគីចិនបានបង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំងនិងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ។

លោក Zheng Zeguang បានសង្កត់ធ្ងន់ថា ហុងកុងគឺជាហុងកុងរបស់ចិនហើយកិច្ចការហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន សហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកឡើយ។កាលពីពេលថ្មីៗនេះ រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសដកសមាជិកភាពនៃសមាជិកក្រុមប្រឹក្សានីតិបញ្ញត្ដិហុងកុងចំនួន ៤ រូបដោយអនុលោមតាមរដ្ឋធម្មនុញ្ញនិងមាត្រាទី១០៤ នៃច្បាប់មូលដ្ឋាន ក៏ដូចជាការបកស្រាយពាក់ព័ន្ធរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិង​បទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់សន្តិសុខជាតិហុងកុង រឿងនេះគឺសមហេតុផលនិងត្រឹមត្រូវដោយស្របតាមផ្លូវច្បាប់ទាំងស្រុង។ អត្ថបទ៖Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង