Cct850x100 1
1800px x h300px kh

ក្រសួងអប់រំ៖ ប្រកាសពន្យារពេលប្រឡងបាក់ឌុប ទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩។

ក្រសួងអប់រំ  បានជម្រាបជូនឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។ 

យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។

សូមជម្រាបជូនថា ការប្រកាសពន្យាពេលប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ គឺស្របពេលដែលកម្ពុជាកំពុងរងគ្រោះដោយសារតែការចម្លងជាសហគមន៍នៃជម្ងឺកូវីដ១៩៕ 


ពាក្យទាក់ទង: បាក់ឌុប
Khcct banner

អត្ថបទទាក់ទង