Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលប្រកាសឲ្យអ្នកពាក់ព័ន្ធជាមួយលោកស្រីឆែម សូនីតា និងលោកតាំង សេវិនអាប់ មកធ្វើតេស្តជាបន្ទាន់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសឲ្យអ្នកដែលពាក់ព័ន្ធជាមួយលោកស្រី ឆែម សូនីតា និងលោក តាំង សេវិនអាប់ ដែលជាអ្នកចម្លងជំងឺកូវីដ-១៩ ចូលសហគមន៍ដំបូងគេ មកធ្វើតេស្ដជាបន្ទាន់ បើទោះបីគ្មានចេញរោគសញ្ញាអ្វីក៏ដោយ។

ក្រសួងសុខាភិបាល បានប្រកាសថា បុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគហើយនិងដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កាលដែលក្រសួងតម្រូវឲ្យធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈបុគ្គលទាំងពីររូបខាងលើ បានឆ្លងបន្ដពីករណីនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស។


Khcct banner

អត្ថបទទាក់ទង