Yearendyearend1140x150

ស្នាក់ការកណ្តាល«ធនាគារកាណាឌីយ៉ា»​បិទបណ្តោះអាសន្ន​ ខណៈសាខាផ្សេងបើកដំណើរការធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គណៈគ្រប់គ្រងរបស់ធនាគារកាណាឌីយ៉ា នៅថ្ងៃទី ៣ ធ្នូនេះ បានប្រកាសជូនដំណឹងពីការបិទបណ្តោះអាសន្នស្នាក់ការកណ្តាល«ធនាគារកាណាឌីយ៉ា»បិទបណ្តោះអាសន្ន ដល់អតិថិជនរបស់ធនាគារទាំងអស់ដែលត្រូវការធ្វើប្រតិបត្តិការសេវាកម្មធនាគារ។ប៉ុន្តែសាខាផ្សេងទៀត នៅបើកដំណើរការធម្មតាបម្រើជូនអតិថិជន។

ក្នុងសេចក្តីជូនដំណឹងបាន បញ្ជាក់ថា យោងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយសារការរកឃើញករណីវិជ្ជមានកូវីដ ១៩ មួយករណីដែលជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនមួយដែលជួលការិយាល័យនៅក្នុងអគារកាណាឌីយ៉ា ។ ជាការឆ្លើយតប និងចាត់វិធានការការពារ អគារកាណាឌីយ៉ា នឹងត្រូវបិទប្រតិបត្តិការជាបណ្ដោះអាសន្ននាថ្ងៃនេះ ។

អតិថិជនរបស់ធនាគារទាំងអស់ដែលត្រូវការធ្វើប្រតិបត្តិការសេវាកម្មធនាគារ អញ្ជើញប្រើប្រាស់សេវាកម្ម ធនាគារតាមរយៈប្រព័ន្ធ Mobile Banking, Internet Banking, ម៉ាស៊ីនដក-ដាក់ប្រាក់ ATM/CRM និងតាមបណ្ដាសាខារបស់ធនាគារនៅខេត្ត-រាជធានីភ្នំពេញ រួមបញ្ចូលទាំងសាខាកោះពេជ្រ ។ យើងខ្ញុំ សូមជម្រាបជូនថា សាខាធនាគារកាណាឌីយ៉ា នៅផ្សារទំនើបសូរិយា និងសាខាទួលទំពូង នៅតែបម្រើសេវាកម្មជូនអតិថិជនជារៀងរាល់ថ្ងៃ (ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ អាទិត្យ) រហូតដល់ម៉ោង ៧:០០ ល្ងាច ដែលរួមមានទាំងថ្ងៃឈប់សម្រាកនានាផងដែរ ។

ធនាគារនឹងបន្ដជូនដំណឹងបន្ថែម នៅពេលដែលមានគោលការណ៍ណែនាំថ្មីពីក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង