Cct850x100 1
1800px x h300px kh

រកឃើញ«អ្នកឆ្លងកូវីដ»​ក្នុងសហគមន៍​​២នាក់ទៀត​នៅវាលស្បូវ ​ខណ្ឌច្បារអំពៅ ខណៈធនាគារមួយត្រូវផ្អាក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៣ ធ្នូនេះ បានប្រកាសរកឃើញករណីវជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន២នាក់រស់នៅក្នុងនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយធ្វើការនៅធនាគារ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា * ស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន។ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

រាជរដ្ឋាភិបាល បានសម្រេចឱ្យ «ធនាគារ កាធេ យូណាយធិត» ផ្អាកដំណើរការជាបណ្តោះអាន្នក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៣ ធ្នូនេះ ដើម្បីឱ្យក្រុមការងារនៃក្រសួងសុខាភិបាលចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នោះ និង តម្រូវឱ្យបុគ្គលិទាំងអស់ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែធ្នូកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់។




Khcct banner

អត្ថបទទាក់ទង