Yearendyearend1140x150
Img 0571

【វីដេអូ】ចិនប្រើប្រាស់រថយន្តគ្មានមនុស្សបើក5Gដើម្បីកាត់បន្ថយការឆ្លងវីរុសកូរ៉ូណា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖  រថយន្តគ្មានមនុស្សបើក ដែលប្រើថាមពល 5G ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងតំបន់រុករករ៉ែក្នុងទីក្រុង Erdos ភាគខាងជើងនៃតំបន់ស្វយ័តម៉ុងហ្គោលីរបស់ប្រទេសចិន ដោយមិនត្រឹមតែដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលបណ្តាលមកពីវីរុសកូរ៉ូណា(COVID-១៩) ដែលកំពុងកើតមានប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះផងដែរ។

ដោយពឹងផ្អែកលើបច្ចេកវិទ្យា 5G ដែលជាប្រព័ន្ធគ្មានមនុស្សបើកនេះ អាចឱ្យអ្នកបច្ចេកទេសម្នាក់គ្រប់គ្រងឡានដឹកទំនិញជាច្រើនក្នុងពេលតែមួយដើម្បីអនុវត្តការងារដឹកជញ្ជូនតាមបណ្តោយផ្លូវ។

លោក ផាង ស៊ាវហ្គាង (Pang Xiaogang) វិស្វករផ្នែកបច្ចេកវិទ្យារុករករថយន្តដឹករ៉ែគ្មានមនុស្សបើកនិយាយថា រថយន្តដឹករ៉ែគ្មានមនុស្សបើកនេះ អាចផ្តល់សេវាកម្មដឹកជញ្ជូនមិនឈប់ ២៤ ម៉ោងក្នុងមួយថ្ងៃ។ ក្រៅពីការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មការប្រើប្រាស់បច្ចេកវិទ្យានេះក៏អាចធានាបាននូវការផ្គត់ផ្គង់ធ្យូងថ្ម ឲ្យមានស្ថេរភាព ខណៈកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា(COVID-១៩)នេះ។

លោក ចិន ឡុង (Chen Long) អ្នកជំនាញផ្នែកបច្ចេកវិទ្យាបាននិយាយថា ការប្រើរថយន្តគ្មានមនុស្សបើកនេះ គឺជាដំណោះស្រាយ ពេញលេញសម្រាប់ ការរុករករ៉ែឆ្លាតវៃ ដែលបានប្រើប្រាស់នៅក្នុងអណ្តូងរ៉ែជាច្រើនកន្លែង នៅក្នុងប្រទេសចិន ហើយវាកំពុងដើរតួយ៉ាងសំខាន់ក្នុងការការពារការរីករាលដាលនៃវីរុសកូរ៉ូណា(COVID-១៩)របស់ប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា រថយន្ដដឹករ៉ែ ដែលគ្មានមនុស្សបើកនេះ មានប្រវែង ៨,៧ ម៉ែត្រនិងកំពស់ ៤ ម៉ែត្រនិងមានសមត្ថភាពផ្ទុកបាន ៩០ តោន ដែលឆ្លើយតបយ៉ាងពេញលេញនឹងតម្រូវការនៃលក្ខខណ្ឌរ៉ែ។បច្ចុប្បន្នប្រព័ន្ធឡានដឹករ៉ែ 5G ដែលគ្មានមនុស្សបើកនេះ គឺប្រទេសចិន បានអភិវឌ្ឍដោយខ្លួនឯង ដែលត្រូវបានគេជឿថាអាចដំណើរការក្រោមលក្ខខណ្ឌធ្ងន់ធ្ងរជាច្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង