Cct850x100 1
1800px x h300px kh

ដំរី«ខាវ៉ាន់»មានដំរីញី៣ឈ្មោះអរុណរះ កាផ្លក់ និងស្រីអៀនទទួលស្វាគមន៍នៅជម្រកសត្វព្រៃគូលែនព្រហ្មទេព​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សត្វដំរីអាស៊ីឈ្មោះ«ខាវ៉ាន់» ត្រូវយកទៅចិញ្ចឹមក្នុងដែន​ជម្រកសត្វព្រៃគូលែនព្រហ្មទេព​ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក។សត្វដំរីអាស៊ីឈ្មោះ«ខាវ៉ាន់» ត្រូវបានក្រសួងបរិស្ថានកម្ពុជាកំពុងផ្សាំជាមួយបរិស្ថានជុំវិញ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ «ខាវ៉ាន់» ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីដំរីញីនៅទីនោះមានឈ្មោះអរុណរះ កាផ្លក់ និងស្រីអៀន មានអាយុ២៧ ៣៦ និងអាយុ៦០ឆ្នំា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ចំពោះសត្វដំរីអាស៊ីឈ្មោះ«ខាវ៉ាន់» ក្រសួងមានគោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ ​បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ៕



Khcct banner

អត្ថបទទាក់ទង