Yearendyearend1140x150

ចិនរៀបចំយន្តការដាក់ប្រជាជនចិនដែលវិនិយោគ«កាស៊ីណូ»នៅក្រៅប្រទេសក្នុង“បញ្ជីខ្មៅ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zhao Ke Zhi រដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណរដ្ឋប្រជាមានិតចិន។

ភ្នំពេញ ៖ ចិនកំពុងរៀបចំយន្តការថ្មីមួយ ដើម្បីស្រាវជ្រាវរកជនជាតិចិនដែលវិនិយោគលើកាស៊ីណូនិងលេងល្បែងស៊ីសងនៅក្រៅប្រទេស ដាក់ចូលក្នុង “បញ្ជីខ្មៅ” ។

សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើអោយបង្កើតយន្តការ “បញ្ជីខ្មៅ” ដើម្បីដាក់ឈ្មោះជនជាតិចិនដែលវិនិយោគលើកាស៊ីណូ បុគ្គលិកកាស៊ីណូ និងអ្នកលេងល្បែងស៊ីសង នៅក្រៅប្រទេស ចូលក្នុង “បញ្ជីខ្មៅ” ដើម្បីពិន័យពួកគេក្នុងកំរិតណាមួយ។

លោក Zhao Ke Zhi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចាក់ថា យន្តការនេះ គឺសំដៅជំរុញការប្រឆាំងនឹងបទល្មើសល្បែងស៊ីសងឆ្លងដែនអោយមានប្រសិទ្ធភាព។ លោកបន្តថា បញ្ហាល្បែងស៊ីសងឆ្លងដែនមិនមែនជារឿងតូចតាចនោះទេ ប៉ុន្តែជាបញ្ហាធំណាស់ វាដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច ស្ថិរភាពសង្គម និងមុខមាត់ជាតិរបស់ប្រទេសចិន។

យោងច្បាប់របស់នៃសាធារណរដ្ឋប្រជាមានិតចិន មិនអនុញាតអោយប្រជាជនចិនវិនិយោគលើកាស៊ីណូនោះទេ ហើយសូម្បីតែអ្នកលេងល្បែងស៊ីសងនៅក្រៅប្រទេសក៏បំពានច្បាប់ដែល។

សូមបញ្ចាក់ថា មានកាស៊ីណូជាច្រើនដែលកំពុងដំណើរការនៅក្រុងព្រះសីហនុ និង ក្រុងប៉ោយប៉ែតនៃព្រះរាជាណាចក្រ កម្ពុជា សុទ្ធតែវិនិយោគដោយថៅកែជនជាតិចិន ហើយភាគច្រើនមានដៃគូជាជនជាតិខ្មែរជាអ្នកឈរឈ្មោះក្នុងការចុះបញ្ចីក្រុមហ៊ុន។ បើសិនជា យន្តការ“បញ្ជីខ្មៅ”ត្រូវបានអនុវត្តនោះ ជនជាតិចិនដែលវិនិយោគលើកាស៊ីណូនៅកម្ពុជាប្រកដជារងផលបះពាល់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង