Yearendyearend1140x150

អ្នកស្លាប់«សង្ស័យពុលស្រាស​នៅកំពង់ឆ្នាំង»ឡើងដល់៧នាក់ ខណៈជាសះស្បើយចំនួន៩០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំងឺពុលស្រានៅកំពង់ឆ្នាំ។

កំពង់ឆ្នាំង៖យ៉ាង​ហោច​ណាស់​មាន​មនុស្ស៧នាក់បានស្លាប់​ និងចំនួន៣១នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងចំនួន ៣១នាក់។ ​នេះបើយោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៌សង្ខេប​ ស្តីពីបចុប្បន្នភាពករណីពុលស្រាសរ​ គិតត្រឹមថ្ងៃទី​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ គិតត្រឹមម៉ោង​ ១៤:០០នាទីរសៀល​ បានឱ្យដឹកថា ករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ (​ស្រី​ ៦នាក់)។អ្នកចេញជាសះស្បេីយ​ ចំនួន​ ៩០នាក់។កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។

ដោយឡែកអ្នកស្លាប់បានកើនឡើងដល់ចំនួន​ ៧នាក់​ (នៅមនី្ទរពេទ្យ​ខេត្ត ២នាក់​ ស្លាប់ពេលបញ្ជូន​ទៅភ្នំពេញ ២នាក់​ ស្លាប់នៅផ្ទះ​ ២នាក់​ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត​ ១នាក់។

បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃកហរសួងសុខាភិបាល ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។

ក្រសួងបានចាត់វិធានការណ៏ហាមការផឹកស្រាស និងបញ្ឈប់ការធ្វេីចរាចរលក់ដូរស្រាស ជា បន្ទាន់ សង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លេីកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។

ជាកាកត់សម្គាល់ ករណី​ពុល​ស្រា តែង​កើត​មាន​ជារឿយៗ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៨​ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ក្នុង​ខេត្ត​ក្រចេះ​ដែរ ដែលពេលនោះ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ។ជា​រឿយៗ​ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ពិសា​ស្រាស ដែល​រៀប​ចំ​គ្មាន​បច្ចេកទេសត្រឹម​ត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ពុល ហើយ​នឹង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ថែម​ទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង