Yearendyearend1140x150
Img 0571

Breaking News៖សម្តេចហ៊ុន សែន សម្រេចហាមមិនឱ្យ«ជួបជុំលើសពី២០នាក់»​រយៈពេល​១៥ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៣០ វិច្ឆិកានេះ បានប្រកាសសម្រេចផ្អាកការជួបជុំ ការប្រមូលផ្តុំគ្នាដែលមានមនុស្សមិនឱ្យលើសពី២០នាក់រយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ការសម្រេចនេះ បន្ទាប់ពីមានការស្នើសុំពីក្រសួងសុខា​ភិបាល​ និង អង្គការសុខភាពពិភពលោក WTO។

យោងតាមសេចក្តីថ្លែងការណ៍ផ្ទាល់នៅរសៀលនេះ សម្តេច ហ៊ុន សែន បានថ្លែងពីការផ្អាកការជួបជុំដែលមានមនុស្សច្រើន​លើស​ពី២០នាក់​ ដោយរាប់ទាំង ការរៀបពាហ៍ពិពាហ៍ ការប្រជុំ រយៈពេល ១៥ថ្ងៃ សម្រាប់រាជធានីភ្នំពេញ និង ខេត្តសៀមរាបដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះទៅ។សម្តេចសុំការយោគយល់ពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ចំពោះការសម្រេចនេះ។

បើតាមសម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលមិនហាមឃាតមិនឱ្យចេញក្រៅតាមដងផ្លូវទេ តែបើមិនមានការអ្វីចាំបាច់សូមកុំដើរចេញទៅក្រៅ ប្រសិនមានការជួយជុំត្រឹម២០នាក់ ត្រូវមានគម្លាតសង្គម អនាម័យ។

ជាមួយគ្នានេះ សម្តេចបានបញ្ជាដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ ទាក់ទងនឹងការបិទសាលារៀន  ហើយត្រូវចេញសេចក្តីណែនាំដល់ប្រធានមន្ទីរអប់រំរាជធានីខេត្តស្តីពីការបិទសាលារៀន ហើយការរៀនបន្តក៏ត្រូវផ្អាកសិនផងដែរ។​សម្រាប់សម្តេចបើមិនដូច្នេះទេ កម្ពុជានឹងហួសពេលក្នុងការទប់ស្កាត់កូវីដ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ វិច្ឆិកាអ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ៣៣៣២​សំណាក មក​ពី​៧​ខេត្ត ។ ចំណែក​អ្នក​ឆ្លង​កូ​វី​ដ​១៩ ពី​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​គឺ​បាន​កើនឡើង​ដល់ ១៤​នាក់​ហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង