Yearendyearend1140x150

ករណីឆ្លងកូវីដក្នុង«សហគមន៍កើនឡើង១៤នាក់»ភាគច្រើនក្នុងចង្កោមក្រសួងមហាផ្ទៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៣០ វិច្ឆិការនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនឡើងដល់ចំនួន១៤នាក់។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេច ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ២៩ វិច្ឆិកា ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកពាក់ព័ន្ធចំនួនជាង៣ពាន់សំណាកមក​ពី៧ខេត្ត ហើយម៉ាស៊ីននៅវិទ្យាស្ថានប៉ាស្ទ័របានធ្វើទៅលើសំណាកជាង២ពាន់នាក់។ជាលទ្ធផលក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៤ ករណី ហើយក្នុងនោះមាន១ករណីនៅសៀមរាបរកឃើញវិជ្ជមានកូវីដ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទើរ ហើយប្រសិនបើវិទ្យាស្ថានប៉ាស្ទើរតេស្តវិជ្ជមាននឹងធ្វើឱ្យអ្នកឆ្លងកូវីដក្នុងសហគមន៍នឹងកើនឡើងដល់ចំនួន១៥នាក់។

បើតាមសម្តេចហ៊ុន សែន អ្នកឆ្លងទាំងអស់នោះ គឺឋិតក្នុងចង្កោមនៃមន្ត្រីក្រសួងមហាផ្ទៃ និងសមាជិកគ្រួសារឯកឧត្តម ឆែម សាវុធដែលជាអគ្គនាយកពន្ធនាគារ ហើយសម្តេចបានបញ្ជាឱ្យធ្វើតេស្តស្វែងរកកូវីដមិនមែនតែក្នុងគ្រួសាររបស់ឯកឧត្តម ឆែម សាវុធទេ ពោលគឺត្រូវធ្វើក្នុងនៅក្រសួងមហាផ្ទៃ និងនៅតាមបណ្តាខេត្តនានាដែលជាប់ពាក់ព័ន្ធផងដែរ។

ក្នុងដំណាក់កាលនេះ​ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវថា មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នា​ ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ហើយសម្តេចបានសម្តែងការសោកស្តាយចំពោះសភាពការណ៍នេះ ប៉ុន្តែស្ថានការណ៍នេះមិនមែនកើនមានតែកម្ពុជាទេ គឺដូចគ្នាប្រទេសនៅលើកពិភពលោកដែរ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចូលរួមអនុវត្តន៍វិធានការការពារជំងឺកូវីដ១៩ កាត់បន្ថយការជួបជុំ ប្រមូលផ្តុំ និងចេញក្រៅផ្ទះ។ បើសង្ស័យកុំប៉ះពាល់គ្រួសារ ហើយប្រញាប់ធ្វើតេស្ត។សម្តេច ហ៊ុន សែន រំពឹងថា ពលរដ្ឋខ្មែរទាំងអស់នឹងចូលរួមសហគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយអាចយកឈ្នះលើព្រឹត្តិការណ៍នេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង