Yearendyearend1140x150

លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូសម្រាប់ការតាំងពិព័រណ៍អន្ដរជាតិដ៏សំខាន់មួយនេះ​​ តើរឿងនេះបានបញ្ចេញព័ត៌មានច្បាស់លាស់អ្វីខ្លះ?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន
/

កាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថានៅក្នុង ពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន លើកទី ១៧។ តើនេះ ព្រឹត្តិការណ៍យ៉ាងណា? តើសុន្ទរកថារបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីងបានបញ្ចេញព័ត៌មានច្បាស់លាស់អ្វីខ្លះ?

ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ ពិព័រណ៍ចិន-អាស៊ានដែលគ្រោងធ្វើនៅខែកញ្ញាឆ្នាំនេះ ត្រូវបានពន្យារពេលដល់ថ្ងៃទី២៧-៣០វិច្ឆិកា។ទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ តែពិព័រណ៍ចិន-អាស៊ាននៅឆ្នាំនេះ បានបង្ហាញពីបទដ្ឋានខ្ពស់និងរបៀបថ្មី។

បទដ្ឋានខ្ពស់គឺដោយសារបណ្តាមេដឹកនាំរបស់អាស៊ានបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដូចជា លោកស៊ីជីនភីងប្រធានរដ្ឋចិន លោកThonglounនាយករដ្ឋមន្ត្រីឡាវ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាជាដើម បាននាំគ្នាថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

របៀបថ្មីគឺដោយសារពិព័រណ៍ចិន-អាស៊ានលើកនេះបានបើកជាលើកដំបូងតាមរបៀបតាមអនឡាញបូកជាមួយនិងនៅនឹងកន្លែង។

ឆ្នាំនេះជាខួបទី១០ឆ្នាំនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន។ ពិព័រណ៍លើកនេះបានតាំងជាលើកដំបូងនូវពន្លាដាក់តាំងបង្ហាញកិច្ចសហប្រតិបត្តិការមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ និងពន្លាដាក់តាំងបង្ហាញពីការបង្ការជំងឺឆ្លងនិងសុខាភិបាលសាធារណៈ ព្រមនិងដាក់តាំងបង្ហាញជាលើកដំបូងនូវតំបន់សាកល្បងពាណិជ្ជកម្មសេរីរបស់ចិន(ខេត្តក្វាងស៊ី)។

ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានបានរៀបចំជាលើកដំបូងក្នុងឆ្នាំ២០០៤ ឆ្នាំនេះគឺជាលើកទី១៧។ នៅខែកញ្ញាឆ្នាំ២០១២ លោកស៊ីជីនភីង អនុប្រធានរដ្ឋចិនកាលនោះបានចូលរួមពិធីសម្ពោធបើកនៃពិព័រណ៍ចិន-អាស៊ានសលើកទី៩។ ក្នុងសុន្ទរកថានៃពិធីសម្ពោធបើកឆ្នាំនេះ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-អាស៊ានបានក្លាយជាគំរូដ៏ជោគជ័យជាងគេនិងប្រកបដោយភាពរស់រវើកបំផុតនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាគំរូដ៏រស់រវើកក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

ប្រធានបទនៃពិព័រណ៍ ចិន-អាស៊ានលើកនេះគឺ"រួមគ្នាកសាងខ្សែក្រវាត់និងផ្លូវរួមគ្នា កសាងសេដ្ឋកិច្ចឌីជីថល"។ តើធ្វើយ៉ាងដូចម្តេចដើម្បីកសាងសហគមន៍រួមវាសនាតែមួយរវាងចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ ? តើធ្វើយ៉ាងដូចម្តេចដើម្បីបង្កើតទសវត្សរ៍ដ៏រុងរឿងមួយទៀត? លោកស៊ីជីនភីងបានផ្តួចផ្តើមឱ្យបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជំរុញការងើបឡើងវិញដោយគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចក្នុងតំបន់បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងពង្រឹងការកសាងសមត្ថភាពសុខាភិបាលសាធារណៈ។

លោកស៊ីជីនភីងបានថ្លែងនៅក្នុងសន្ទរកថាថា ប្រទេសចិននឹងគិតគូរជាអាទិភាពអំពីតម្រូវការរបស់ប្រទេសអាស៊ានបន្ទាប់ពីថ្នាំវ៉ាក់សាំងត្រូវបានដាក់ឱ្យប្រើប្រាស់ ប្រទេសចិន នឹងពង្រីកការបើកទូលាយយ៉ាងដាច់ខាតមិនងាករេ ជំរុញការងើបឡើងវិញរបស់ពិភពលោកតាមរយៈការស្តារឡើងវិញរបស់ប្រទេសចិន។

ដូចជាសុភាសិតចិននិយាយថា មនុស្សរំពឹងទុកថាអ្នកជិតខាងមានភាពល្អប្រសើរ ហើយដោយសារតែបបូរមាត់និងធ្មេញពឹងផ្អែកគ្នាទៅវិញទៅមកបានជាប្រទេសចិននិងប្រទេសអាស៊ាននានាមានជោគវាសនារួមគ្នា៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

                                     


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង