Yearendyearend1140x150

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនបរទេស៣នាក់ពាក់ព័ន្ធករណីលួច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប្រភពរូបភាព៖ អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាជនជាតិបរទេស ពាក់ព័ន្ធករណីលួច។

ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០នឹង៣០នាទី នៅចំណុចសណ្ឋាគារ NII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងនៅចំណុចមុខសណ្ឋាគារហ៊ីម៉ាវ៉ារី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៩នឹង៤០នាទី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ DANIEL ZACCANTI ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិអាហ្សង់ទីន មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទី២-ឈ្មោះ STUART BREAKELL ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរមិនពិតប្រាកដ។ និងទី៣-ឈ្មោះ JAMIE LOUISEz RHODES ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន។ជនសង្ស័យទាំងបីរូបនេះ ស្នាក់នៅសណ្ឋាគារNII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់បានរួមមាន រថយន្តមួយគ្រឿងម៉ាកតូយ៉ាតាឡិចស៊ីស RX៣០០ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២O-៦៥៣៧ ប្រអប់ដាក់កញ្ឆា ក្រាមសថ្លា(Epsom Salt) កន្លះកញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង កាបូបដៃពណ៌ផ្កាឈូក ប្រាក់ដុល្លារចំនួន១០ដុល្លារអាមេរិក ប្រាក់រៀលចំនួន១៣.០០០រៀល កាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់រៀលចំនួន១០.០០០រៀល កាបូបស្ពាយម៉ាកBL ពណ៌ខ្មៅ ចំនួន០១ មានកុំព្យូទ័រលេបថប់ចំនួន០២គ្រឿង ដុំសាកថ្មទូរស័ព្ទដៃម៉ាក OPPO ចំនួន០១ កាសសម្រាប់ស្តាប់សម្លេងម៉ាក OPPO ពណ៌ស ចំនួន០១ និងHeat Dese កុំព្យូទ័រម៉ាក VGREEN ពណ៌ខ្មៅ ចំនួន០១ ខ្សែសាកថ្ម ចំនួន០៣ ម៉ូនីទ័រ កុំព្យូទ័រម៉ាកDell ពណ៌ខ្មៅ ចំនួន០១គ្រឿង ម៉ាស៊ីនព្រីនធឺម៉ាក Epson ពណ៌ខ្មៅ ចំនួន០១គ្រឿង ម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់តូច និងបំពង់កែវតូចចំនួន១៥០បំពង់ ទុយោជ័រ ចំនួន០៣ដើម បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០៣ ដែកកេះអត់ក្បាលចំនួន០១ សម្ភាៈប្រើប្រាស់ផ្ទាល់ខ្លួនច្រកក្នុងថង់ពណ៌ខ្មៅចងមាត់ ចំនួន០៣ថង់ធំ កាបូបស្ពាយពណ៌ដីលាយខ្មៅ ច្រកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ០១ កាបូបស្ពាយចំហៀង(ស្រី) ពណ៌ខ្មៅ ដាក់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន០១។

ជនរងគ្រោះឈ្មោះ នួន ភីរម្យ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០អា ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ទូរស័ព្ទ។ សម្ភារៈបាត់បង់ៈ ទូរស័ព្ទដៃម៉ាក អាយហ្វូន១១ ពណ៌ក្រហម និងនាឡិកាដៃម៉ាកហូវៃGT2។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៤០នាទី ជនសង្ស័យចំនួន០២នាក់ជិះរថយន្តចំនួន០១គ្រឿង ម៉ាកតូយ៉ូតាឡិចស៊ីស RX៣០០ ដឹកឈ្មោះ DANIEL ZACCANTI ធ្វើដំណើរមកហាងលក់ទូរស&ព្ទដៃរបស់ជនរងគ្រោះ ដើម្បីរកទិញទូរស័ព្ទដៃ បន្ទាប់ពីមើលទូរស័ព្ទដៃដែលដាក់តាំងរួច ជនសង្ស័យក៏បានសុំលេខទូរស័ព្ទជនរងគ្រោះហើយក៏ជិះរថយន្តត្រឡប់ទៅវិញបន្ទាប់មកជនសង្ស័យបានផ្ញើសារតាមតេឡេក្រាមមកជនរងគ្រោះជាភាសាអង់គ្លេស ដោយប្រាប់ឲ្យជនរងគ្រោះយកទូរស័ព្ទដៃម៉ាកអាយ ហ្វូន១១ ពណ៌ក្រហម និងនាឡិកាដៃម៉ាកហូវៃGT2 មកឲ្យពួកគេនៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះក៏បានយកទូរស័ព្ទដៃទៅឲ្យជនសង្ស័យ នៅចំណុចកើតហេតុខាងលើតាមការកម្មង់ ពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានជួបជនសង្ស័យឈ្មោះ DANIEL ZACCANTI នៅមុខសណ្ឋាគារ ហើយពេលនោះជនសង្ស័យឈ្មោះ DANIEL ZACCANTI បានប្រាប់ជនរងគ្រោះថា វាសុំយកទូរស័ព្ទដៃយកទៅឲ្យមិត្តស្រីរបស់វាមើលនៅក្នុងសណ្ឋាគារសិន ជនរងគ្រោះក៏ប្រគល់ថង់ដាក់ទូរស័ព្ទដៃឲ្យទៅជនសង្ស័យ ហើយជនសង្ស័យក៏បានកាន់ថង់ដាក់ទូរស័ព្ទដៃចូលទៅក្នុងសណ្ឋាគារ ជនរងគ្រោះក៏ដើរទៅតាមក្រោយ ប៉ុន្តែជនសង្ស័យបានដើរយ៉ាងលឿនហើយគេចទៅឡើងជិះរថយន្តដែលមាន ឈ្មោះ STUART BREAKELL បញ្ឆេះរង់ចាំជាស្រេចនៅកន្លែងចតរថយន្ត រួចឡើងជិះរថយន្តគេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង