Yearendyearend1140x150
Img 0571

លោកស្រីយក់សម្បត្តិ៖ករណីកូវីដថ្មីនេះ«ធ្ងន់ធ្ងរ»ព្រោះអ្នកឆ្លងនៅក្នុងស្រុកមិនដែលទៅក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ 

ភ្នំពេញ៖ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ព្រោះស្ត្រីម្នាក់នេះមិនមែនជាអ្នកដំណើរ គឺជាអ្នកនៅក្នុងស្រុក ហើយជាជំទាវរបស់អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

លោកស្រី យក់ សម្បត្តិ បានថ្លែងថា ស្រ្តី ខ្មែរម្នាក់ នេះចេញរោគសញ្ញា១០ថ្ងៃហើយ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃសៅរ៍មុនគាត់បានទៅញាំអាហារនៅផ្សារអ៊ីអន១ ហើយគាត់បានឡើងចុះខេត្តសៀមរាប។រហូតដល់ថ្ងៃទី ២៨ វិច្ឆិកានេះ គាត់មានអារម្មណ៍ហត់ខ្លាំងដោយឡើងជណ្តើរ៣កាំក៏ហត់ដែរ ហើយចុងក្រោយគាត់ត្រូវបានយកសំណាកទៅធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ សូវៀត ជាលទ្ធផល គឺវិជ្ជមានកូវីដ ១៩។

លោកជំទាវ យក់ សម្បត្តិ បន្ថែមថា «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយា ឯកឧត្តម ឆែម សាវុធ មានរោគសញ្ញា តាំងពី ១០ថ្ងៃមុន។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប ។ គាត់ឥឡូវនេះ នៅភ្នំពេញ។ ព្រឹកមិញ គាត់ឡើងជណ្តើរ ៣កាំ ក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺឥឡូវនេះ ឃើញថា វិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័រ បញ្ជាក់ថា វិជ្ជមាន។ អ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយឯកឧត្តម ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ»។ 

លោកស្រី យក់ សម្បត្តិ បានថ្លែងថា ក្រសួងសុខាភិបាល កំពុងស្នើសុំ គោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានឯកឧត្តម ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមាន ថ្នាក់ដឹកនាំច្រើនណាស់។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំ យើងនឹងសុំ អនុញ្ញាតធ្វើតេស្ត ហើយនឹងសុំ ឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មក នឹងសួរ ថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹង ពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹង បន្តស្រាវជ្រាវ ។ជាមួយគ្នាក្រសួងសុខាភិបាល បានត្រៀមក្រុមការងារយ៉ាងច្រើនដើម្បីទប់ស្កាត់ករណីនេះ។

ក្រោយពីទទួលបានព័ត៌មានថា ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវហាមឃាត់កូនចៅរបស់ខ្លួនកុំចេញក្រៅផ្ទះ និងហាមកុំទៅតំបន់ដែលមានករណីវិជ្ជមានកូវីដ១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង