Yearendyearend1140x150

សម្តេចហ៊ុនសែនអរគុណសមាគមខ្មែរខ្សែស្រឡាយចិននៅនាយសមុទ្រដែលបរិច្ចាគថវិកាជួយសង្រ្គោះពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណដាច់ដោយឡែកពីគ្នាផ្ញើជូនដល់សមាគមខ្មែរខ្សែស្រឡាយចិនឯនាយសមុទ្រដែលបានចូលរួមសុខទុក្ខជាមួយពលរដ្ឋកម្ពុជា តាមរយៈជំនួយជាថវិកា សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារទឹកជំនន់។

សមាគមទាំង៤នោះមានដូចជា៖ សមាគម US CHAO-SHAN CHAMBER OF COMMERCE;សមាគម ASSOCIATTION DES CHINOIS DU CAMBODGE AU CANADA (ACCC);សមាគម CHAO CHOW ASSOCIATTION OF QUEBEC CANADA ;សមាគម THE GLOBAL UNIFIED CHINESE ORGANIZATION FROM VIETNAM. CAMBODIA AND LAOS។

គួរបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងថា ប្រទេសកម្ពុជាបានទទួលរងគ្រោះទឹកជំនន់ខ្លាំងក្លា ដែលគំរាមកំហែងដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជារាប់សែនគ្រួសារ។ ប្រជាពលរដ្ឋខ្មែរខ្សែស្រឡាយចិន ដែលរស់នៅសហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសផ្សេងៗមានសេចក្តីសោកស្តាយ និងពិបាកចិត្តយ៉ាងខ្លាំងចំពោះគ្រោះទឹកជំនន់ ដែលកើតឡើងនៅប្រទេសកម្ពុជាលើកនេះ។

ថ្វីត្បិតពលរដ្ឋទាំងអស់នោះសព្វថ្ងៃរស់នៅឯនាយសមុទ្រ តែទាំងអស់គ្នាតែងតែនឹកដល់ស្រុកខ្មែរ ដែលជាទីកន្លែងកំណើតរបស់ខ្លួន ហើយយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ និងការអភិវឌ្ឍន៍របស់មាតុភូមិយើងជានិច្ច ។

ក្រោយពីទទួលដំណឹងអំពីការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមបងប្អូនខ្មែរចិននៅបណ្តាប្រទេសនានា បានបើកយុទ្ធនាការរៃអង្គាសថវិការ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលរងគ្រោះដោយទឹកជំនន់ ។

ថវិការឧបត្ថម្ភដែលមកពីពលរដ្ឋខ្មែរខ្សែស្រឡាយចិនប្រម៉ាណ១២០០នាក់នៅឯនាយសមុទ្រសរុបចំនួន ២១៥,២៨០ ដុល្លារអាមេរិក។ ក្នុងនោះ ៖សមាគម US CHAO-SHAN CHAMBER OF COMMERCE ឧបត្ថម្ភចំនួន 147,100 ដុល្លារ អាមេរិក,សមាគម ASSOCIATION DES CHINOIS DU CAMBODGE AU CANADA (ACCC) ឧបត្ថម្ភ ចំនួន 13,180 ដុល្លារអាមេរិក, សមាគម CHAO CHOW ASSOCIATION OF QUEBEC.CANADAឧបត្ថម្ភ ចំនួន 10,000 ដុល្លារ អាមេរិក,សមាគម THE GLOBAL UNIFIED CHINESE ORGANIZATIONS FROM VIETNAM, CAMBODIA AND LAOS ឧបត្ថម្ភ ចំនួន 45,000 ដុល្លារអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង