Cct850x100 1
1800px x h300px kh

ឥទ្ធិពល«ឧស្សាហកម្ម៤.០» អាចគំរាមដល់វិស័យការងារនៅកម្ពុជានៅពេលអនាគត

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
លោកបណ្ឌិត Daniel Schmücking នាយក Konrad-Adenauer-Stiftung នៅកម្ពុជា បទបង្ហាញនៅDMC។

ភ្នំពេញ៖ បដិវត្តន៍ឧស្សាហកម្មផ្នែកឌីជីថល មានដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលផ្សារភ្ជាប់យ៉ាងជិត ស្និទ្ធជាមួយយុទ្ធសាស្ត្រកំណើនថ្មី និងចក្ខុវិស័យនៃការងារនាពេលអនាគត។ តួយ៉ាងឧស្សាហកម្មជំនាន់ ទី៤ថ្មីដែលស្ទើរតែទូទាំងសាកលបានយកចិត្តទុកដាក់។នៅពេលដែលឧស្សាហកម្ម ៤.០ឈានជើងចូលមក វាអាចធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួន ជាពិសេសវិស័យការងារ។ផលវិបាកមួយចំនួនដែលចៀសមិនរួចលើមនុស្សភាគច្រើន តួយ៉ាងនៅប្រទេសកម្ពុជាអាចនឹងត្រូវប្រឈមមុខក្នុងវិស័យការងារ ដោយសារតែបច្ចេកវិទ្យានេះ។អ្នកជំនាញបានអះអាងថា មានតែការធ្វើឱ្យប្រសើរឡើងនូវកម្រិតជំនាញ និង ការអប់រំ គឺជាកូនសោរ ដើម្បីសម្របខ្លួនតាមការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម៤.០។

លោកបណ្ឌិត Daniel Schmücking នាយក Konrad-Adenauer-Stiftung នៅកម្ពុជាបានថ្លែងថា « នាសម័យឧស្សាហកម្ម៤.០ នឹងមានអ្វីកើតឡើង ចំពោះការងារ គឺទាមទារឱ្យមានការប្រកួតប្រជែងក្នុងអាជីពការងារច្រើនជាងមុន ដែលត្រូវបានធ្វើការ ផ្សារភ្ជាប់នឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយស្វ័យប្រវត្តិ ហើយបច្ចេកវិទ្យាវាលឿន ធានាដល់ការជម្រុញទៅ ដល់កំណើនសេដ្ឋកិច្ច និងការលូតលាស់នៃប្រទេសនានាពិតមែន។

លោកបន្តថា នៅកម្ពុជា មនុស្សភាគច្រើន ពេញចិត្តនឹងការវិវត្តន៍សម័យឧស្សាហកម្ម ៤.០ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិលូតលាស់រឹងមាំ មានការធ្លាក់ចុះភាពក្រីក្រសមត្ថភាពជំនាញ បច្ចេកវិទ្យាទាន់គេ មានភាពងាយស្រួលរហ័ស បានប្រសើរឆ្ងាយណាស់ បង្កើតចំណងមិត្តភាពគោល នយោបាយសេដ្ឋកិច្ច។

លោកបានលើកនូវឧទាហរណ៍ថា «កាលពីមុនកសិករខ្មែរភ្ជួរស្រែដោយប្រើគោ។តែសព្វថ្ងៃកសិករដដែល កំពុងប្រើគ្រឿងម៉ាស៊ីនដើម្បីភ្ជួររាស់ដីស្រែ។ពួកគេអាចភ្ជួរស្រែច្រើនជាងមុន។កម្មករការងារដែលមាន ជំនាញទាបអាចត្រូវបានគេបង្វែរមកដោះស្រាយការងារថ្មីដែលបង្កើតដោយឧស្សាហកម្ម ៤.០ »។

តែយ៉ាងណាក្តី អ្នកជំនាញរូបនេះ បានអះអាងពីផលវិបាកមួយចំនួនដែលជៀសបានសម្រាប់មនុស្ស នៅលើសាកលលោក តួយ៉ាងនៅប្រទេសកម្ពុជាត្រូវប្រឈមមុខក្នុងវិស័យការងារ ដោយសារតែបច្ចេកវិទ្យា ជឿនលឿននេះ។ ឧទាហរណ៍ លោកពូរត់ម៉ូតូកង់បី កាលពីមុនគាត់អាចប្រកបរបរបានល្អប្រសើរ តែឥឡូវនេះ ភាគច្រើនតាមការស្ទង់មតិមនុស្សជាច្រើននាក់ ប្រហែលហៅម៉ូតូកង់បីតាមប្រព័ន្ធអនឡាញ ដូចជា Grab, PassApps, Tada,...។

ម្យ៉ាងវិញទៀតពលរដ្ឋជាកម្មកររោងចក្រនានា ភាគច្រើនបញ្ចប់ការសិក្សាកម្រិតទាប ចំណែកទីផ្សារនាពេលនោះនឹងត្រូវការ បុគ្គលិកការងារមានទាំងចំណេះដឹងភាសាបរទេស និង ជំនាញបច្ចេកទេសខ្ពស់ផងដែរ។ ដូច្នេះតើពួកនឹងអាចប្រឈមនឹងបញ្ហាទេក្នុងវិស័យ ការងារ។ ហេតុនេះកម្មករត្រូវបានការធានារ៉ាប់រង តាមមធ្យោបាយណា ដើម្បីមានការងារធ្វើ។ ហេតុនេះ ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជំនាញ គឺចាំបាច់ណាស់។ ការអប់រំគឺជាកូនសោរ។ ការបង្កើតនូវវគ្គសិក្សា បណ្តុះបណ្តាលផ្នែកជំនាញពាក់ព័ន្ធឧស្សាហកម្ម៤.០ ដើម្បីបណ្តុះបណ្តាលប្រជាជនទូទៅ បានត្រៀមខ្លួនឱ្យហើយ។

សូមបញ្ជាក់ថា បដិវត្តឧស្សាហកម្មជំនាន់ទី៤ នេះត្រូវបានកំណត់ដោយការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនងទៅនឹងឧស្សាហកម្ម ហើយត្រូវបានគេស្គាល់ថា ជាឧស្សាហកម្ម ៤.០ ។ វាផ្អែកលើការវិវត្តនៃបដិវត្តឧស្សាហកម្មទីបី។ ប្រព័ន្ធផលិតកម្មដែលមានបច្ចេកវិទ្យាកុំព្យួទ័ររួចហើយ ត្រូវបានពង្រីកដោយបណ្តាញភ្ជាប់ និងមានភ្លោះឌីជីថលនៅលើអិនធ័រណេត។ ទាំងនេះអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងជាមួយគ្រឿងបរិក្ខារផ្សេងៗ និងលទ្ធផលនៃ ព័ត៌មានអំពីខ្លួនពួកគេ។ នេះគឺជាជំហានបន្ទាប់ក្នុងការផលិតស្វ័យប្រវត្តិកម្ម។ បណ្តាញនៃប្រព័ន្ធទាំងអស់ នាំឱ្យមាន "ប្រព័ន្ធផលិតកម្មរូបវិទ្យាតាមអ៊ិនធឺរណែត"ហើយដូច្នេះរោងចក្រឆ្លាតវៃដែលប្រព័ន្ធផលិតកម្ម សមាសធាតុនិងមនុស្សទាក់ទងគ្នាតាមរយៈបណ្តាញ និងផលិតកម្ម គឺជិតស្វយ័ត៕

ពាក្យទាក់ទង: ឧស្សាហកម្ម៤.០
Khcct banner

អត្ថបទទាក់ទង