Yearendyearend1140x150
Img 0571

អាជីវកម្មអនឡាយខ្នាតតូចធ្លាក់ចុះដោយសារអតិថិជនមួយចំនួនកាត់បន្ថយការចំណាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
បុគ្គលិកស្រាវជ្រាវព័ត៌មានលក់តាមអនឡាញ។រូបភាពដោយសហការី

ភ្នំពេញ៖ អ្នកប្រកបអាជីវកម្មលក់តាមអនឡាញខ្នាតតូចមួយចំនួននៅក្នុងប្រទេសកម្ពុជា បានលើកឡើងពី ការធ្លាក់ចុះក្នុងអាជីវកម្មរបស់ខ្លួន ហើយការធ្លាក់ចុះនេះដោយសារអតិថិជនមួយចំនួនបានកាត់បន្ថយការចំណាយ ក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩។ប៉ុន្តែយ៉ាងណាពួកគេនៅតែបន្តលក់តាមអនឡាញនេះ ព្រោះការលក់នេះបង្កភាពងាយស្រួលដល់ពួកគេ និងមិនចំណាយពេលច្រើន។

កញ្ញា សារិន គីរី ជាអ្នកលក់អនឡាញម្នាក់បានប្រាប់ស៊ីស៊ីថាមសន៍ថា អាជីកម្មអនឡាញខ្នាតតូចតបស់កញ្ញាមានលក់សម្លៀកបំពាក់ កាបូប ស្បែកជើងជាដើម ដែលភាគច្រើនជាឥវ៉ាន់នាំចូលពីចិន ថៃ។ ប៉ុន្តែចាប់តាំងពីមានការរីករាលដាលនៃកូវីដ១៩នៅកម្ពុជា ការលក់អនឡាញរបស់កញ្ញាពិតជាមានការធ្លាក់ចុះជាងមុន ដោយសារតែអតិថិជនមួយចំនួនគាត់កាត់បន្ថយការចំណាយទៅលើរបស់មិនចាំបាច់ដូចជាខោអាវ ស្បែកជើង កាបូបជាដើម។

កញ្ញាបានបន្តថា ទន្ទឹមនឹងការលក់អនឡាញខ្នាតតូចមានការធ្លាក់ចុះ អាជីកវកម្មអនឡាញខ្នាតធំមានការកើនឡើងជាបន្តបន្ទាប់ ពីព្រោះអ្នកធ្វើអាជីវកម្មអនឡាញខ្នាតធំដែលមានប្រេនច្បាស់លាស់ បានផ្តល់ជាប្រូម៉ូសិនផ្សេងៗសម្រាប់ទាក់ទាញអតិថិជនដូចជា ការបញ្ចុះតម្លៃ ទិញមួយថែមមួយជាដើម ខណៈអាជីវកម្មអនឡាញខ្នាតតូចពុំមាននូវការថែមជូនទាំងនេះដល់អតិថិជនខ្លួន។

កញ្ញាបន្ថែមថា ខណៈអនឡាញខ្នាតធំមានប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ អតិថិជនក៏មានចំណាប់អារម្មណ៍ទៅទិញដែរព្រោះវាចំណេញ ហើយបានរបស់ប្រេនស្អាតថែមទៀត។

កញ្ញាក៏បានបន្តដែរថា ទោះជាការលក់របស់កញ្ញាមានការធ្លាក់ចុះក៏ពិតមែន ក៏ប៉ុន្តែកញ្ញាមិនអាចបោះបង់ចោលការលក់អនឡាញនេះបានដែរ ព្រោះកញ្ញាគិតថា ការលក់អនឡាញពិតជាបានផ្តល់ផលចំណេញដោយគ្រាន់តែចុចទូរស័ព្ទក៏ទទួលបានលុយ ចំណេញពេលវេលា និងអាចមានពេលធ្វើការងារក្រៅបានថែមទៀត ហើយកញ្ញាសង្ឃឹមថាការលក់នឹងមានដំណើរការល្អឡើងវិញនាពេលឆាប់ៗនេះដែរ។

រីឯកញ្ញា ហឿន ចន្ដា ដែលជាអ្នកលក់អនឡាញមួយរូបក៏បានប្រាប់ស៊ីស៊ីថាមស៍ដែរថា ទោះបីជាមានបញ្ហាកូវីដ១៩នៅក្នុងប្រទេសក្តី ការលក់អនឡាញរបស់កញ្ញនៅតែដំណើរការធម្មតា គ្រាន់តែអតិថិជនធ្លាក់ចុះជាងមុនបន្តិច។ ប៉ុន្តែកញ្ញានៅតែមានឆន្ទៈចំពោះការលក់អនឡាញទៅលើរបស់ប្រើប្រាស់នារីដដែល ព្រោះមើលឃើញថាវិស័យonline មានការរីកចម្រើន និងងាយស្រួលដោយគ្រាន់តែមានSmart phone មួយគឺអាចលក់បានគ្រប់ពេល។

ក្រៅពីនេះក៏មានអ្នកលក់អនឡាញមួយចំនួនទៀតដូចជា កញ្ញា ហ៊ត ស៊ីវអឺ និងកញ្ញា ឆុំ ម៉ូនីកា ក៏បានប្រាប់មកកាន់ស៊ីស៊ីថាមន៍ដូចគ្នាដែរថា ការលក់អនឡាញរបស់ពួកគេគឺពិតជាមានការធ្លាក់ចុះដោយសារតែកំឡុងពេលផ្ទុះកូវីដ១៩ ហាងប្រេនអនឡាញធំៗមួយចំនួនមានការលក់ទាក់ទាញចំណាប់អារម្មណ៍អតិថិជនដោយមានការប្រូម៉ូសិន និងទទួលបានអតិថិជនយ៉ាងច្រើន។ ប្រូម៉ូសិនទាំងនោះមានដូចជា ការបញ្ចុះតម្លៃ ទិញមួយថែមមួយជាដើម ដែលជាហេតុធ្វើឱ្យអតិថិជនបានសម្រុកទៅទិញយ៉ាងច្រើន។

ប៉ុន្តែទោះជាយ៉ាងណា ក៏អ្នកលក់អនឡាញខ្នាតតូចទាំង២រូបនេះពុំអន់ចិត្ត និងពុំមានការរារែកចិត្តទេ គឺពួកគេនឹងបន្តការលក់អនឡាញតទៅមុខទៀត ដោយសារតែការលក់អនឡាញគឺបានផ្តល់ជាចំណូលមួយផ្នែក ហើយការលក់គឺមានភាពងាយស្រួលដោយគ្រាន់តែមានទូរស័ព្ទដៃក៏អាចលក់បាន មិនបាច់ចាំមានហាង ហើយអាចធ្វើការងារក្រៅបានទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង