Yearendyearend1140x150

ក្រសួងត្រូវការថវិកាប្រមាណ៩០ម៉ឺនដុល្លារ សម្រាប់ជួសជុលអណ្ដូងទឹកខូចជាង៤ពាន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍជនបទ កំពុងស្វែងរកកញ្ចប់ថវិការប្រមាណ៩០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយបញ្ហាអណ្ដូងទឹកចំនួន៤១១៥ នៅទូទាំងរាជធានីខេត្ត ដែលរងគ្រោះដោយបញ្ហាជំនន់ទឹកភ្លៀងពេលថ្មីៗនេះ។

លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទ បានគូសបញ្ជាក់ថា ថវិការប្រមាណ៩០ ម៉ឺនដុល្លារត្រូវការដើម្បីយកមកជួសជុលកែលម្អអណ្ដូងទឹកចំនួន៤១១៥។ ហើយថវិកានេះ គឺក្រសួងកំពុងតែយកចិត្តទុកដាក់ស្វែងរកជំនួយពីដៃគូអភិវឌ្ឍនានា ដែលមានគម្រោងចង់ជួយជាថវិកាក្ដីជាសម្ភារៈក្ដីដើម្បីដោះស្រាយបញ្ហាបន្ទាន់ ស្របពេលដែលប្រជាពរដ្ឋកំពុងជួបប្រទះបញ្ហាលំបាក។

របាយការណ៍ក្រសួងអភិវឌ្ឍជនបទបានឱ្យដឹងថា អណ្ដូងទឹកដែលប៉ះពាល់នោះមានក្នុងខេត្តដែលទទួលរងនូវផលប៉ះពាល់ រួមមាន៖ ខេត្តបន្ទាយមានជ័យ ចំនួន 1735 អណ្ដូង ខេត្តបាត់ដំបង ចំនួន 515 អណ្ដូង ខេត្តពោធិ៍សាត់ ចំនួន 489 អណ្ដូង ខេត្តប៉ៃលិន ចំនួន 57 អណ្ដូង និងស្រះចំនួន 04 ខេត្តសៀមរាប ចំនួន 423 អណ្ដូង ខេត្តព្រះវិហារ ចំនួន 29 អណ្ដូង ខេត្តស្វាយរៀង ចំនួន 837 អណ្ដូង ខេត្តកំពង់ចាម ចំនួន 70 អណ្ដូង។

បើតាមលោក ចាន់ ដារ៉ុង បច្ចុប្បន្នក្រសួងកំពុងតែដុតដៃដុតជើង ប្រឹងធ្វើការមិនគិតថ្ងៃឈប់សម្រាក ដើម្បីស្វែងរកដំណោះស្រាយឲ្យទាល់តែបាន និងប្រើពេលវេលាក្នុងការដោះស្រាយឲ្យកាន់តែខ្លីបំផុត ទោះបីដោះស្រាយមិនបានទាំងអស់ក៏យ៉ាងហោចណាស់បានដោះស្រាយបានជាដំណាក់កាលដំណាក់កាលផងដែរ។

លោកបន្តទៀតថា ដោយសារតែចំនួនអណ្ដូងមានចំនួន៤១១៥ ដូច្នេះខាងក្រុមការងារនឹងដោះស្រាយជូនអ្នកដែលប្រឈមខ្លាំងជាងគេ ហើយពលរដ្ឋដែលមិនសូវប្រឈមនឹងដោះស្រាយជូនតាមដំណាក់កាល ទៅតាមថវិការនិងលទ្ធភាពដែលក្រសួងមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង