Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

កីឡាការនីតៃខ្វាន់ដូ ស៊ន សៀវម៉ី ក្លាយជាទូតសុឆន្ទៈរបស់ធនាគារកាណាឌីយ៉ា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ម្ចាស់មេដាយមាសតេក្វាន់ដូជាតិរបស់កម្ពុជាកីឡាការិនី ស៊ន សៀវម៉ី បានក្លាយជាទូតសុឆន្ទៈ របស់ធនាគារកាណាឌីយ៉ាសម្រាប់ឆ្នាំ២០២១។ វត្តមានកីឡាការិនី ស៊ន សៀវម៉ី នឹងចូលរួមចំណែកក្នុងការរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្នុងពិធីចុះអនុស្សារណៈនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២០ លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ាបានលើកឡើងថា «នៅក្នុងធនាគារកាណាឌីយ៉ាគុណតម្លៃមួយគឺ ការបំពេញការងារប្រកបដោយប្រសិទ្ធភាព ហើយធនាគារក៏លើកកម្ពស់ការរស់នៅ និងរបៀបរស់នៅប្រកបដោយសុខមាលភាពទាំងអតិថិជន និងនិយោជិក»។

បើតាម លោក Raymond Sia វត្តមានកីឡារនីជាតិ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតេក្វាន់ដូជាតិរបស់កម្ពុជា ជាឯកអគ្គរដ្ឋទូតរបស់ធនាគារកាណាឌីយ៉ា គឺជាកត្តាដែលជម្រុញការងារបានយ៉ាងល្អនៅលើឆាកអន្តរជាតិ ក៏ដូចជាការបង្ហាញពីរបៀបរស់នៅប្រកបដោយវិន័យរបស់បុគ្គលិកលក្ខណៈកីឡាទៅនឹងជំហររបស់ធនាគារ ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុមាលភាពល្អដល់អតិថិជន និងនិយោជិករបស់ធនាគារកាណាឌីយ៉ាផងដែរ។

កីឡាការនីតៃខ្វាន់ដូ ស៊ន សៀវម៉ី បានថ្លែងក្នុងពិធីថា កញ្ញាពិតជាមានមោទនភាពណាស់ដែលបានជ្រើសរើសជាទូតសុឆន្ទៈរបស់ធនាគារកាណាឌីយ៉ា។តាមរយៈគុណតម្លៃ និងភាពជាអ្នកដឹកនាំដ៏លេចធ្លោរបស់ប្រធានក្រុមហ៊ុនធនាគារកាណាឌីយ៉ាដែលតែងតែជំរុញចិត្តកញ្ញាឱ្យចូលរួមចំណែកក្នុងការរស់នៅនិងការរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ម្ចាស់មេដាយមាសតេក្វាន់ដូជាតិរបស់កម្ពុជារូបនេះ បានប្តេជ្ញាចិត្តធ្វើអស់ពីសមត្ថភាពក្នុងនាមជាតំណាងធនាគារកាណាឌីយ៉ា ដោយធានាថាវត្តមានរបស់កញ្ញានឹងបន្ថែមគុណតម្លៃដល់ការទទួលស្គាល់របស់ធនាគារ និងបទពិសោធន៍របស់អតិថិជន៕

អត្ថបទទាក់ទង