Yearendyearend1140x150

ពាក្យមួយឃ្លាដែលសម្តេចហ៊ុនសែនថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាន ធ្វើអោយប្រជាជនចិនជាច្រើនរំជួលចិត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ផ្លុង​​ វិចិត្រ
/

ភ្នំពេញ : នៅពេលដែលប្រជាជនចិន​ជាង​១ពាន់៤រយលាន​នាក់​កំពុងមានទុក្ខដោយមេរោគ«កូរ៉ូណា» យាយី​​ មានប្រទេសជាង៧០ប្រកាសជំហរមិនស្វាគមន៏ ចំពោះប្រជាជនចិនចូលទៅប្រទេសគេ ។ ផ្ទុយទៅវិញសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែមិនផ្អាកជើងហោះហើរពីចិនមកកម្ពុជានោះទេ សម្តេចថែមទាំងប្រកាសថានឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហានថែមទៀត។ទង្វើរនេះធ្វើឱ្យប្រជាជនចិនរាប់សែននាក់រំជួលចិត្ត។

សារព័ត៍ភាសាចិនក្នុងប្រទេសកម្ពុជាមានឈ្មោះថា​ The Commercial News កាលពីល្ញាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញផ្សាយក្នុងបណ្តាញ Wechat ផ្លូវការរបស់ខ្លួនថា សម្តេច ហ៊ុន សែន នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។

គិតត្រឹមថ្ងៃទី៤ កុម្ភៈនេះ អត្ថបទសារព័ត័មានជាភាសាចិនThe Commercial News ចុះផ្សាយនោះមានអ្នកចូលមើលទៅដល់ជិត៧ម៉ឺននាក់ភាគច្រើនជាជនជាតិចិនដែលរស់នៅកម្ពុជា។ពួកគាគ់ភាគច្រើនបានបញ្ចេញមតិនៅខាងក្រោមអត្ថបទ ដោយសំដែងនៅក្តីរំភើប និង គោរពស្រលាញ់សម្តេច ហ៊ុន សែន។ជនជាតិចិនខ្លះយល់ឃើញថា សម្តេចហ៊ុន សែន សម្តែងឥរិយាបថបែបនេះ «ពិតជាមានតំលៃណាស់» និងជាសញ្ញាប្រាប់ទៅពិភពលោកថា «កម្ពុជានៅឈរជាមួយចិនជានិច្ច» ទោះក្នុងកាលះទេសះណាក៏ដោយ។

ជនជាតិចិនម្នាក់បានបញ្ជេញមតិដូច្នេះថា “សូមផ្តល់យោបល់ទៅសម្តេច​ យល់ល្អកុំទៅអី ត្រូវគិតពី សុវត្តិភាពជាចំបងទឹកចិត្តរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្ញុំគិតថាបងប្អូនប្រជាជនខ្មែរប្រាកដជាយល់ច្បាស់។ក្នុងនាមជាប្រជាជនចិនម្នាក់ ខ្ញុំពិតជាអគុណសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលរួមចិត្តថ្លើមតែមួយជាមួយប្រទេសចិន។”

មិនខុសពីមតិខាងលើ សម្រាប់ជនជាតិចិនម្នាក់ទៀត បានសរសេរថា “សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រទេសកម្ពុជា សម្តេចទៅអ៊ូហានត្រូវតែគិតពីសុវត្តភាពផង។ក្នុងនាមជាប្រជាជនចិនម្នាក់ ខ្ញុំពិតកោតស្ញប់ស្ញែងចំពោះសម្តេចនាយករដ្ឋមន្រ្តីណាស់ លោកពិតជាមិត្តមហិមាណាស់ សូមជូនពរមិត្តភាពប្រទេសទាំងពីរម៉ឺនឆ្នាំ។ ”

ចំណែកអ្នកខ្លះសរសរថា:“នៅពេលអាមេរិក និង លោកខាងលិចបិទទ្វាយ៉ាងជិត មិនអោយប្រជាជនយើងទៅប្រទេសគេ ហើយមានប្រទេសជាង៧០ផ្សេងទៀតមិនស្វាគមន៏ពួកយើង សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្តែងឥរិយាបថបែបនេះ ពិតជាមានតំលៃណាស់។ គាត់បានប្រាប់ទៅពិភពលោកទាំងមូលថា «គាត់ឈរជាមួយចិនជានិច្ច»។ក្នុងនាមជាប្រជាជនចិនម្នាក់ ពួកយើងគួរដឹងច្បាស់ ពួកយើងត្រូវសំដែងឥរិយាបថបែបណាហើយ។”

រីឯជនជាតិចិនម្នាក់ទៀតបានសរសេរថា “សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្តែងឥរិយាបថបែបនេះ ក្នុងនាមជាប្រជាជនចិនម្នាក់ ខ្ញុំពិតជារំភើបណាស់ ធ្វើឱ្យយើងខ្ញុំមានអារម្មណ៍ថា «កក់ក្តៅណាស់»។ខ្ញុំក៏សូមពរឱ្យប្រជាជនចិនដែលរស់នៅប្រទេសកម្ពុជា នៅពេលដែលចប់ចូលឆ្នាំចិនហើយត្រលប់មកខ្មែរវិញ ត្រូវតែនៅឱ្យឆ្ងាយពីគេមួយរយៈសិន ជៀសវាងមានជំងឺជាប់ខ្លួន ដែលធ្វើឱ្យឆ្លងដល់ប្រជាជនកម្ពុជា។”

ទាំងនេះសុទ្ធតែជាមតិរបស់ជនជាតិចិនដែលបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅក្រោមអត្ថបទព័ត៌មានរបស់សារព័ត៍ភាសាចិន The Commercial News ដែលចេញផ្សាយពាក់ព័ន្ធប្រសាសន៍សម្តេច ហ៊ុន សែន បន្ទាប់ពីសម្តេចប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាននៃប្រទេសចិន។

រូបភាពខាងលើសុទ្ធតែជាមតិរបស់ជនជាតិចិនដែលបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅក្រោមអត្ថបទព័ត៌មានរបស់សារព័ត៍ភាសាចិន The Commercial News ដែលចេញផ្សាយពាក់ព័ន្ធប្រសាសន៍សម្តេច ហ៊ុន សែន បន្ទាប់ពីសម្តេចប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាននៃប្រទេសចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង