Yearendyearend1140x150

GMAC៖កម្ពុជានឹងទទួលបាន«ការលើកលែងពន្ធ»សម្រាប់ទំនិញទៅអង់គ្លេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) នៅថ្ងៃទី ១៩ វិច្ឆិកានេះ បានប្រកាសថា កម្ពុជានឹងទទួលបានការនាំចេញដោយមិនគិតពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ដែលដូចគ្នានឹងគម្រោងEBAក្រោមប្រព័ន្ធGSPរបស់សហភាពអឺរ៉ុបផងដែរ។

ក្នុងសេចក្តីណែនាំរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅចុងឆ្នាំ ២០២០នេះ។ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ២០២១ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍនឹងទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្មតាមរយៈប្រព័ន្ធGSPរបស់អង់គ្លេស.

ក្នុងសេចក្តីណែនាំ បានបន្តថា បច្ចុប្បន្នសមាគមកាត់ដេរកំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេសដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្ដូរមួយចំនួនក្នុងនីតិវិធីរដ្ឋបាល ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញការបរិច្ឆេទចូលជាធរមាននៃការអនុវត្តតាមគោលការណ៍។

គួរបញ្ជាក់ថា ប្រព័ន្ធ GSPរបស់ប្រទេសអង់គ្លេសនឹងផ្ដល់អនុគ្រោះពាណិជ្ជកម្មដល់ប្រទេសនានាដូចជា GSP របស់ទ្វីបអឺរ៉ុបដែរ។ប្រព័ន្ធGSP របស់អង់គ្លេសមានក្របខ័ណ្ឌចំនួន៣ ជាប្រទេសកំពុងតែអភិវឌ្ឍន៍តិចតួចបំផុត ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។

សម្រាប់ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតក្នុងក្របខណ្ឌប្រទេសដែលកំពុងអភិវឌ្ឍតិចតួចបំផុត។ហេតុដូច្នេះកម្ពុជានឹងទទួលបានការនាំចេញដោយមិនបង់ពន្ធនិងមិនជាប់ពន្ធកម្រិតតូតាពេលដែលនាំចេញទំនិញទាំងអស់លើកលែងតែអាវុធទៅកាន់ប្រទេសអង់គ្លេស។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង