Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

លោកសាយ៖«លុយ១ដុល្លារ»តិចពិតមែន តែអ្នករួមចំណែកយ៉ាងធំសម្រាប់កុមារក្នុងសង្គមខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក អួន បឋម ហៅ សាយ រត់ដើម្បីរកថវិកាជួយដល់កុមារកម្ពុជា។

ភ្នំពេញ៖ កូន​ខ្មែរ​ម្នាក់​ឈ្មោះ អួន បឋម ហៅ​សាយ បានប្រើ​ពេល​៩៩​ថ្ងៃ ដើម្បី​រត់​ជុំវិញ​ប្រទេស ដោយ​​ឆ្លងកាត់​ ២១ ខេត្ត-ក្រុង ក្នុង​គោលបំណង​រៃអង្គាស​ប្រាក់ និង​បំផុស​សកម្មភាព​មនុស្សធម៌​ដល់​យុវវ័យ។ "Run With SAI" គឺ​ជា​ឈ្មោះ​បេសកកម្ម​មនុស្សធម៌​ដ៏​កម្រ​មួយ​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​​សាយ។

លោក អួន បឋម ហៅ សាយ បានឱ្យដឹងថា ក្រោយពេលដែលលោកប្រកាសការលេងហ្គេមបរិច្ចាគម្នាក់មួយដុល្លារ ដើម្បីមន្ទីរពេទ្យកុមារអង្គរ ឃើញថាមានការចូលរួមលេងច្រើនពីសំណាក់ប្រជាពលរដ្ឋ ដោយត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ ទឹកប្រាក់ដែលបរិច្ចាគមានដល់ទៅ១៣ ម៉ឺនដុល្លារជាង ដែលគិតជាចំនួនអ្នកលេងមានរាប់សែននាក់។

បើតាមលោកសាយ បានលើកឡើងថា ការចូលរួមបរិច្ចាគលុយមួយដុល្លារម្នាក់វាតិចតួចមែនពិត តែការចូលរួមយ៉ាងស្រុះដៃគ្នាបែបនេះ ជាចំណែកមួយក្នុងការជួយសង្គមកម្ពុជា ជាពិសេសគឺក្ដីសង្ឃឹមដល់កុមារដែលត្រូវការជំនួយនៅមន្ទីរពេទ្យកុមារអង្គរ។លោក​បន្តថា ការចូលរួមពីអ្នកទាំងអស់គ្នាពិតជាធ្វើឱ្យរូបលោកសប្បាយរីករាយមែនទែន ព្រោះរយៈពេលត្រឹមតែ២៤ម៉ោង អាចរកថវិការជូនមន្ទីរពេទ្យបានហួសពីការស្មាន ហើយស្មើនឹងពាក់កណ្ដាលចំនួនទឹកប្រាក់ដែលកម្មវិធីបានគ្រោងទុក។

លោកក៏បានបន្តដែរថា ការចូលរួមទាំងនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់រូបលោកបន្តការរត់ទៅមុខទៀត។

លោកបានលើកឡើងយ៉ាងដូច្នេះថា "គិតចាប់តាំងពីថ្ងៃរត់មកដល់ខេត្តបាត់ដំបង គឺបាន៤១%នៃកម្មវិធី ប៉ុន្តែចំនួនទឹកប្រាក់រៃអង្គាសបានតែ២រយលានរៀល តែនៅពេលដែលចាប់ផ្ដើមការលេងហ្គេមបរិច្ចាគម្នាក់មួយដុល្លារធ្វើឱ្យចំនួនទឹកប្រាក់មានការកើនឡើងសរុប១៨មឺនដុល្លារជាង ស្មើនឹង៧៥%នៃកម្មវិធី"

ជាមួយគ្នានេះលោកក៏បានលើកឡើងពីបញ្ហាសុខភាពដែរថា មកទល់ពេលនេះគឺលោកមានសុខភាពល្អធម្មតាទេ ហើយអាចរត់់បន្តទៅមុខទៀត ហើយលោកនៅតែសូមឱ្យមានការចូលរួមបរិច្ចាគបន្តទៀត ព្រោះទឹកប្រាក់មួយដុល្លារនេះពិតជាធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងសម្រាប់ក្ដីសង្ឃឹមរបស់មន្ទីរពេទ្យនិងកុមារកម្ពុជា។

លោក អួន បឋម ហៅសាយ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរបន្តចូលរួមលេហ្គេមបរិច្ចាគមួយដុល្លារនេះទៀតដើម្បីជាក្ដីសង្ឃឹមជួយដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយសម្រាប់ការព្យាបាល ដោយក្នុងកុមារម្នាក់ត្រូវចំណាយអស់៤៦ដុលា្លរ។

សូមជម្រាបជូនថា លោក អួន បឋម ដែលបងប្អូនស្គាល់ថា "សាយ" ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេង ពេលនេះកំពុងធ្វើការរត់ជុំវិញព្រះរាជាណាចក្រកម្ពុជា ដោយឆ្លងកាត់រាជធានី ខេត្តជាច្រើន។ បុព្វហេតុនៃការរត់នេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីពេទ្យមួយធ្វើការព្យាបាលកុមារកម្ពុជាជាច្រើននាក់ផងដែរ។ ជាមួយគ្នានេះដែរ បងប្អូនអាចចូលរួមវិភាគទានជាប្រាក់សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យនេះតាមរយៈកម្មវិធីរបស់សាយ ឬក៏ធ្វើការផ្ទេរប្រាក់ចូលគណនីរបស់មន្ទីរពេទ្យដោយផ្ទាល់ផងដែរ៕


អត្ថបទទាក់ទង