Smart saver cctime web bannertif

មន្ទីរអប់រំខេត្តព្រះសីហនុផ្អាកដំណើរសាលាចំនួន២ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នៅថ្ងៃទី ១១ វិច្ឆិកានេះ បានជូនដំណឹងផ្អាកដំណើរការរៀន និងបង្រៀនសាលាបឋមសិក្សា ជំពូខ្មៅនិងសាលាបឋមសិក្សា ហ៊ុន សែន រាម ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ ចាប់ពីពេលជូនដំណឹងនេះតទៅ។ ដោយឡែកសាលារៀនដ៏ទៃទៀត ត្រូវបើកដំណើរការរៀន និងបង្រៀនជាធម្មតា។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ដោយមានកិច្ចសហការគ្រប់ជ្រុងជ្រោយពីអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង និងប្រមូលព័ត៌មានពីមាតាបិតា និង អ្នកអាណាព្យាបាលសិស្សានុសិស្ស ក្នុងផែនទីសិក្សាសាលាបឋមសិក្សា ជំពូខ្មៅ ស្ថិតក្នុងភូមិជំពូខ្មៅ ឃុំទួលទទឹង និងសាលាបឋមសិក្សា ហ៊ុន សែនរាម ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃបន់ ខេត្តព្រះសីហនុ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកដែលមានការពាក់ព័ន្ធព្រឹត្តការណ៍២វិច្ឆិកា មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នៅថ្ងៃទី ១១ វិច្ឆិកានេះ បានជូនដំណឹងផ្អាកដំណើរការរៀន និងបង្រៀនសាលាបឋមសិក្សា ជំពូខ្មៅនិងសាលាបឋមសិក្សា ហ៊ុន សែន រាម ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង