Cct850x100 1
1800px x h300px kh

ឯកឧត្តមសួស យ៉ារ៉ា៖ “ស្ថានភាពខ្ញុំនៅធម្មតាមិនទាន់មានការវិវឌ្ឍណាមួយគួរបារម្ភទេ”

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺជាមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបដែលបានឆ្លងកូវីដ-១៩។ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ បច្ចុប្បន្នស្ថានភាពរបស់ឯកឧត្តមនៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ។នេះបើយោងតាមការថ្លែងសាររបស់ឯកឧត្តមនៅថ្ងៃទី ១១ វិច្ឆិកានេះ។

ក្នុងសាររបស់ឯកឧត្តម សួស យ៉ារ៉ា ផ្ញើរជូនដល់ជនរួមជាតិឯកឧត្តម បានអរគុណមិត្ត និងញាតិគ្រប់គ្នាដែលបានផ្តល់សារលើកទឹកចិត្ត ស្ថានភាពសុខភាពរបស់ឯកឧត្តមនៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ។

បើតាមឯកឧត្តម សួស យ៉ារ៉ា ឯកឧត្តមបានអនុវត្តចត្តាឡឺស័កយ៉ាងម៉ឺងម៉ាត់ មិនដូចការបំផ្លើសថាឯកឧត្តម បានទៅទិវាបុណ្យឯករាជ្យឫទីណាផ្សេងៗឡើយ។សម្រាប់ឯកឧត្តម មេរោគ COVID-19 ជាមេរោគរាតត្បាតសកល ដូច្នេះឯកឧត្តមស្នើកុំយកវាធ្វើជាល្បែងនយោបាយ ឫភូតកុហក ឫប្រឌិតដើម្បីបំភ័យសាធារណៈជន។

ឯកឧត្តម បានអរគុណការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូត និងមិត្តអន្តរជាតិទាំងឡាយ ពិសេសស្ថានទូតចិនដែលបានផ្ញើសំភារ:សំខាន់ៗសម្រាប់ថែរក្សាសុខភាព និងសូមប្រជាជនទាំងអស់គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ៩ វិច្ឆិកានេះ ប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រីការបរទេសហុងគ្រី។មន្ដ្រីចំនួន៣រូបទៀតដែលរកឃើញវិជ្ជមានកូវីដ-១៩ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា មានចំនួន០៤នាក់៕

Khcct banner

អត្ថបទទាក់ទង