Yearendyearend1140x150

មេក្លោងជួញដូរគ្រឿងញៀនដែលបាញ់តដៃជាមួយសមត្ថកិច្ចត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនសង្យ័យឈ្មោះ លាន ទិត្យ

(កណ្ដាល)៖មេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួនបាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជនសង្យ័យឈ្មោះ លាន ទិត្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។នៅថ្ងៃកើតហេតុកម្លាំងអន្តរាគមន៍ខេត្ត(ខេត្តស្រុកប៉ុស្តិ៍ត្រើយស្លា)បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន។ពេលចុះដល់កន្លែងកើតហេតុ បានជួបជនសង្ស័យ ប្រើអាវុធ AK.47 បាញ់ជាច្រើនគ្រាប់មកលើកម្លាំង នគរបាលកុំឲ្យចូលដល់កន្លែងកើតហេតុ ភ្លាមនោះកម្លាំង សមត្ថកិច្ចបានធ្វើការឡោមពទ្ធ័ ហើយបានប្រើប្រាស់វិធានការតបតវិញ បណ្ដាលឲ្យជនសង្ស័យ ត្រូវរបួសជើងស្ដាំ ។បន្ទាប់មកជនសង្ស័យ បានដុតផ្ទះរបស់ខ្លួន រួចកាន់អាវុធAK47រត់គេចខ្លួនទៅនៅផ្ទះម្ដាយបង្កើត។ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការឡោមពទ្ធ័ ចាប់ឃាត់ខ្លួន បានជនសង្ស័យ កំពុងកសាងសំណុំរឿង បន្តចាត់ការ តាម នីតិវិធី។

វត្ថុតាងចាប់យក មានអាវុធ AK.47 កាត់ស្វាយលេខ.ZG12729 ផលិតនៅប្រទេស រុស្សីឆ្នាំ1971 គ្រាប់១៥គ្រាប់ សំបកគ្រាប់រកឃើញ ១១គ្រាប់ ក្បាល បាល់ គ្រាប់០៥គ្រាប់ បង់ ០១ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ ដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកអភិបាលស្រុកស្អាង ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង