Yearendyearend1140x150

ក្រុមហ៊ុនផលិតរថយន្តចិន HONG QI ឈានជើងចូលទីផ្សារកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុន LM Car នៅថ្ងៃទី ៧ ខែវិច្ឆិកា រៀបចំប្រារព្ធឡើងកម្មវិធីសម្ពោធទទួលរថយន្តម៉ាក HONG QI H5 ដែលជាម៉ាករថយន្តប្រណីតមួយរបស់ប្រទេសចិននៅរាជធានីភ្នំពេញ ដោយបង្ហាញពីការចូលទីផ្សាររថយន្តកម្ពុជាជាផ្លូវការរបស់ HONG QI ។

ក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្ដរជាតិទទួលសិទ្ធិចែកចាយផ្តាច់មុខលក់រថយន្ត HONG QI H5 ។ រថយន្ដលើកដំបូងនាំចូលមកប្រទេសកម្ពុជាមានចំនួនជាង ២០ គ្រឿងដែលមានម៉ូតផ្សេងៗ ហើយរថយន្ដ HONG QI H5 ចំនួន ៥ គ្រឿងត្រូវបានប្រគល់ទៅកាន់ក្រុមហ៊ុន LM Carដែលជាវេទិកាសេវាកម្មដឹកអ្នកដំណើរឈានមុខគេនៅប្រទេសកម្ពុជានៅថ្ងៃទី ៧ ខែវិច្ឆិកា។

លោក Wei Xinming នាយកក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្ដរជាតិបានណែនាំថា ក្រុមហ៊ុន HONG QI ជាម៉ាករថយន្តប្រណីតមួយរបស់ប្រទេសចិន។ កិច្ចសហប្រតិបត្តិការលើកនេះនៃរថយន្តប្រណីត HONG QI H5 រវាងក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្ដរជាតិនិងក្រុមហ៊ុន LM Car ដែលមានប៉ាណាមុខរូបរាងដូចទឹកជ្រោះធ្លាក់។ រាងមានប្រវែងវែងនិងការរចនាផ្ទៃកោង មានម៉ូតទាន់សម័យបច្ចេកវិទ្យាទំនើប និងឆ្លុះបញ្ចាំងពីកម្រិតខ្ពស់និងភាពអស្ចារ្យរបស់រថយន្តHONG QI ។

លោក Wei សង្ឃឹមថា តាមរយៈពិធីប្រគល់រថយន្ត HONG QI H5នេះ នឹងកសាងឡើងជាកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ម៉ាករថយន្ដ HONG QI បន្ថែមទៀត ហើយនឹងនាំមកនូវបទពិសោធន៍ល្អឯកសម្រាប់ម៉ាករថយន្តនាំចូលមកប្រជាជនកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង