Yearendyearend1140x150

Update៖មនុស្ស១៤៨១នាក់ពាក់ព័ន្ធជាមួយ«ព្រឹត្តិការណ៍៣វិច្ឆិកា»ខណៈ៤នាក់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិ​ការណ៍៣វិច្ឆិកានៅថ្ងៃទី១១ ខែវិច្ឆិកា មានចំនួនសរុប៣៦៥នាក់ ដែលនៅក្នុងចំនួននេះ មាន៣១៥នាក់ រួមទាំងវត្ថុសំ​ណា​កចំនួន២៣នាក់ដែលសល់ពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០ ទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ និងវត្ថុសំណាកនៅសល់ចំនួន៥០នាក់ទៀតនោះ ត្រូវធ្វើបន្តនៅថ្ងៃទី១២ ខែវិច្ឆិកា២០២០។ 

គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា មានចំនួនសរុប ១៤៨១នាក់(ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជនរួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិ​ត្តភាពខ្មែរ-សូវៀត។ ចំនួនវត្ថុសំណាកនេះ មិនទាន់បានបូកបញ្ចូល ចំនួន ៥០វត្ថុសំណាកដែ​ល​នៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធផលធ្វើ​តេស្តនៅឡើយទេ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង