Yearendyearend1140x150

សមាគមស្បែកជេីងកម្ពុជា ឧបត្ថម្ភមី ២ពាន់កេស និងស្បែកជេីង ១ពាន់គូរ ដល់កាកបាទក្រហមកម្ពុជា ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាពប្រភព៖ Fresh news 

(ភ្នំពេញ)៖ សមាគមស្បែកជេីងកម្ពុជា បានឧបត្ថម្ភមី ២ពាន់កេស និងស្បែកជេីង ១ពាន់គូរ ដល់កាកបាទក្រហមកម្ពុជា ដើម្បីចែកជូនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមស្បែកជេីងកម្ពុជា ដែលបានជួយឧបត្ថម្ភ មីចំនួន ២,០០០កេស និងស្បែកជេីងចំនួន ១,០០០គូរ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គី ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន។

សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់បានសរុបចំនួន២១,០២៨គ្រួសារ រស់នៅភូមិចំនួន៥៥៧ ឃុំចំនួន១៨២ ស្រុកចំនួន៥៧ និងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១០,៩៥៥គ្រួសារ និងដោយសាខាចំនួន ១០,០៧៣គ្រួសារ)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង