Yearendyearend1140x150

Update៖មនុស្សជាង១ពាន់នាក់ពាក់ព័ន្ធជាមួយ«ព្រឹត្តិការណ៍៣វិច្ឆិកា»ខណៈ៤នាក់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្សចំនួនជាង១ពាន់នាក់ មានជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ ឬ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី ហើយក្នុងនោះមានមនុស្សចំនួន៣នាក់សឆ្លងកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ វិច្ឆិកា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៩ វិច្ឆិកាមានចំនួន ១១៦៦នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជាមានវីរុសកូវីដ១៩ ១១៤៣នាក់ និងតេស្តរកឃើញវិជ្ជមានចំនួន៣នាក់។

មន្ដ្រីចំនួន៣រូបទៀតដែលរកឃើញវិជ្ជមានកូវីដ-១៩ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត។

បើតាមក្រសួងសុខាភិបាលនៅសល់វត្ថុសំណាកចំនួន៥៣នាក់ទៀត ក្រសួងនឹងធ្វើវិភាគតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកានេះ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានកើនឡើងដល់ចំនួន៣០០នាក់ ក្រោយមានករណីឆ្លងថ្មីចំនួន៣នាក់នៅល្ងាចថ្ងៃទី ៩ វិច្ឆិកា។នអ្នកជាសះស្បើយមានចំនួនសរុបនៅទូទាំងប្រទេស២៨៨នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់ និងបុរសចំនួន​២៣០​នាក់​។​អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១២នាក់ ស្រីមាន២នាក់ និងបុរសចំនួន​១០​នាក់​។

ក្រសួងសុខាភិបាលកម្ពុជា បានបន្តអំពាវនាវអ្នកប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ១៩ត្រូវតែបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយវិលត្រឡប់ទៅធ្វើតេស្តសារជាថ្មីចំនួនលើកទីចំនួន៣ដងទៀតនៅវិមាននៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរៀបចំដែលមានរៀបចំទីតាំងយកវត្ថុសំណាក់សម្រាប់ធ្វើតេស្តកូវីដ១៩ តាមការកំណត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង