Yearendyearend1140x150

មន្ទីរសុខាភិបាលខេត្តកំពង់ចាមច្រានចោលព័ត៌មានថា ជនជាតិចិនរត់ចេញពីចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី ៩ខែវិច្ឆិកានេះ បានចេញនូវសារច្រាន​ចោលព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយថា មានជនជាតិចិនម្នាក់បានរត់ចេញពីការធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ចាម។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរ ភីរុណ ថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា ជនជាតិចិនដែលមានសារព័ត៌មានចុះផ្សាយថារត់ចេញពីការធ្វើចត្តាឡីស័កនោះ គឺបានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះហើយរូបគេបានធ្វើដំណើរទេសចរណ៍ក្នុងខេត្តកំពង់ចាម ប៉ុន្តែមិនមានឯកសារច្បាស់លាស់។ដូច្នេះតាមការស្នើសុំរបស់អាជ្ញាធរខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាមក៏បានយកសំណាករបស់គេយកទៅធ្វើតេស្ត ដើម្បីស្វែងរកកូវីដ ១៩។

បើតាមលោកវេជ្ជបណ្ឌិត គឹម សួរ ភីរុណ បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានទទួលរបាយការណ៍ថា លទ្ធផលតេស្តនៃជនជាតិចិនរូបនេះ គឺអវិជ្ជមានកូវីដ១៩ ហើយក្រោយមកអាជ្ញាធរខេត្តកំពង់ចាម បានបញ្ជូនជនជាតិចិនរូបនេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង