Yearendyearend1140x150
Img 0571

យ៉ាងហោចណាស់«មនុស្ស៨នាក់»មានទំនាក់ទំនងជាមួយអង្គរក្សខ្មែរដែលឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ មានទំនាក់ទំនងជាមួយអង្គរក្សម្នាក់ដែលឆ្លងកូវីដ១៩ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ៨ វិច្ឆិកានេះ។

ក្រសួងអប់រំ បានគូសបញ្ចាក់ថា អង្គរក្សម្នាក់ដែលឆ្លងកូវី ១៩ និង ជាគ្រូបង្វឹកបានបង្ហាត់កីឡាករចំនួន ២ នាក់នៅក្នុងបរិវេណនៃពហុកីឡាដ្ឋានជាតិអូឡាំពិក និង បានទាក់ទងការងារផ្ទាល់ និងដោយប្រយោល ជាមួយនឹងបុគ្គលិកចំនួន៥ រូបនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វីនកីឡា។

បើតាមក្រសួងអប់រំ បច្ចុប្បន្នអង្គរក្ស និងជាគ្រូបង្វឹកមួយរូបនោះ ត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីពេទ្យមិត្តភាពកម្ពុជា សូវៀត។ ដោយឡែកបុគ្គលិកនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទាំង៥ រូប និងកីឡាករ ២ រូបត្រូវបានធ្វើតេស្តរកវីរុសកូវីត១៩ នឹងត្រូវបានធ្វើចត្តាឡីស័ក ហើយក្រសួងកំពុងស្រាវជ្រាវរកជនដែលមានទំនាក់ទំនងជាមួយបុគ្គលិក និងកីឡាករទាំង៨ រូបខាងលើ។

ជាមួយគ្នានោះ ក្រសួងអប់រំក៏បានទាក់ទងជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំបាញ់ថ្នាំសម្លាប់មេរោគនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង អាគារដំបូលទូក។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង