Yearendyearend1140x150

COVID-19៖ សណ្ឋាគារមួយនៅភ្នំពេញបដិសេធមិនទទួលភ្ញៀវចិន កូរ៉េ ជប៉ុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនជាតិចិនម្នាក់បានប្រាប់ស៊ីស៊ីថាមស៍ថា សណ្ឋាគារ Positano Boutiqueបដិសេធ​ មិនព្រមជួលបន្ទប់អោយគាត់ ដោយយកហេតុផលថាខ្លាចឆ្លងវិវុស COVID-19 ។

ភ្នំពេញ៖ សណ្ឋាគារមួយកន្លែងនៅទីក្រុងភ្នំពេញបានបដិសេធមិនទទួលភ្ញៀវទេសចរចិន កូរ៉េខាងត្បូង និងជប៉ុន ដោយសារតែខ្លាចCOVID-19។ ការបដិសេធនេះកើតមានឡើងតាមរយៈការសាកសួរព័ត៌មានអំពីការជួលបន្ទប់របស់ភ្ញៀវចិនម្នាក់ជាមួយនឹងភ្នាក់ងារ ឬបុគ្គលិករបស់សណ្ឋាគារផ្ទាល់តែម្តង ។

សណ្ឋាគារនោះមានឈ្មោះថា Positano Boutique Hotel & Sky Bar ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៤៤ សង្កាត់ ផ្សារកណ្តាល១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ដោយការសង្កេតឃើញថា កូរ៉ូណាវីរុសកើតឡើងច្រើនបំផុតចំពោះតែជនជាតិចិន បន្ទាប់មកគឺកូរ៉េខាងត្បូង ដែលជាប្រទេសជិតខាងរបស់ជប៉ុន។ ដូច្នេះ ទើបបណ្តាលឲ្យមានការភ័យខ្លាចនៃកូរ៉ូណាវីរុសទៅលើប្រទេសទាំង៣នេះ ដែលបណ្តាលឲ្យមានការបដិសេធពីសណ្ឋាគារ។ ទោះជាភ្ញៀវចិនបានបកស្រាយហេតុផលថា ខ្លួនបានស្នាក់នៅទីក្រុងភ្នំពេញរយៈពេល២-៣ខែហើយ ដោយពុំបានធ្វើដំណើរទៅប្រទេសចិនទេ។ ប៉ុន្តែខាងសណ្ឋាគារនៅតែបន្តថា មិនអាចទទួលយកបានឡើយ។

ជនជាតិចិនម្នាក់បានប្រាប់ស៊ីស៊ីថាមស៍ថា កាលពីយប់ម៉ោងប្រហែល៧ ថ្ងៃទី២៦​ ខែកុម្ភៈមានភ្ញៀវចិនម្នាក់ធ្វើតំណើរមកពីខេត្តបាត់ដំបងមកដល់ភ្នំពេញ ហើយក៏បានចូលទៅសណ្ឋាគារ Positano Boutiqueដើម្បីជួលបន្ទប់ស្នាក់នៅ តែត្រូវបានខាសណ្ឋាគារនោះបដិសេធ មិនព្រមជួលបន្ទប់អោយទេ ដោយយកហេតុផលថាខ្លាចឆ្លងវិវុស COVID-19 ។

ការបដិសេធពីសណ្ឋាគារបែបនេះ ធ្វើអោយជនជាតិចិនម្នាក់នោះខកចិត្តយ៉ាងខ្លាំង ដោយគាត់មានអារម្មណ៏ថា គាត់ត្រូវបានគេរើសអើង។

តែយ៉ាងណាក៏ដោយ តំណាងPositano Boutique Hotel & Sky Bar បានប្រាប់ស៊ីស៊ីថាមស៍ថា សណ្ឋាគារនៅទទួលបានសម្រាប់ភ្ញៀវទេសចរទាំងបីប្រទេស លើកលែងតែភ្ញៀងទេសចរចិនមកពីខេត្តហ៊ូបី។សម្រាប់ភ្ញៀវទាំងអស់សណ្ឋាគារ មានគោលការណ៍ត្រួតពិនិត្យត្រឹមត្រូវមុនសម្រេចឱ្យភ្ញៀវស្នាក់នៅ ប្រការខ្លាចមានវីរុសកូរ៉ូណា។សណ្ឋាគារក៏ បានស្នើឱ្យភ្ញៀវត្រូវតែសហការជាមួយបុគ្គលិកសណ្ឋាគារផងដែរ។

សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ អំពាវនាវសាធារណជនទាំងអស់ ក៏ដូចជានៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬពលរដ្ឋនៅតាមតំបន់ទេសចរណ៍នានា កុំឲ្យមានការរើសរើងចំពោះជនជាតិចិន។ សម្តេចក៏បានបន្តទៀតថា «មេរោគកូរ៉ូណាមិនគួរឲ្យខ្លាចទេ ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺ ការរើសអើង»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង