Yearendyearend1140x150

សម្តេច ហ៊ុន សែន មានសុខភាពល្អ ហើយលទ្ធផល«គ្មានសញ្ញាឆ្លងកូវីដ-១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី ៥ តុលានេះ មានសុខភាពល្អដោយលទ្ធផលតេស្តបង្ហាញថា គ្មានសញ្ញាឆ្លងកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ដួង តារ៉ា ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

តាមរយៈទំព័រហ្វេសប៊ុកឯកឧត្តម ដួង តារ៉ា បានថ្លែងថា "ជាដំណឹងល្អរីករាយខ្លាំងណាស់ សម្រាប់ប្រទេសជាតិទាំងមូល ដែលយើងបានដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានសុខភាពល្អ លទ្ធផលគ្មានសញ្ញាឆ្លងកូវីដ-១៩។ ប៉ុន្តែសម្តេចប្រមុខដឹកនាំនឹងបន្តពិនិត្យតាមដានសុខភាពជាប្រចាំរហូតដល់២អាទិត្យ"។

ដោយឡែកឯកឧត្តមវិញ គឺសុខភាពល្អធម្មតាទេ ដោយទាំងក្នុងពេលចូលរួមក្នុងកិច្ចប្រជុំ និងក្នុងពិធីចុះហត្ថលេខាដែលមានវត្តមាន សម្តេចតេជោ និង លោករដ្ឋមន្រ្តីហុងគ្រី គឺឯកឧត្តមពាក់ម៉ាសជាប់ជានិច្ច ហើយបានធ្វើតេស្តកូវីដ-១៩ កាលពីម្សិលមិញ គឺពុំមានជំងឺកូវីដ-១៩ទេ។ 

តែយ៉ាងណាក៏ដោយ ទោះបីមានឬគ្មានកូវីដ-១៩ ឯកឧត្តមបានអំពាវនាវឱ្យត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់ឧស្សាហ៍​ដុសលាង​សម្អាតដៃ​ និងពាក់ម៉ាសជាប្រចាំ។ឯកឧត្តមអគុណចំពោះទឹកចិត្តស្រឡាញ់រាប់អាន​ ខ្ញុំនឹងបន្តធ្វើការជួយបងប្អូនទៅតាមលទ្ធភាពជាក់ស្តែង។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។

សម្តេចហ៊ុន សែន សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែល ខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែល ខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង