Yearendyearend1140x150
Img 0571

លទ្ធផលតេស្ត៖មន្រ្តីក្រសួងការបរទេសទាំងអស់អវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩។

លទ្ធផលតេស្តនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា និង បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើន៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង