Cct850x100 1

មន្ត្រីថៃ៖រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី«ធ្វើតេស្ត​៣ទៅ​៤ដង»​លទ្ធផលវិជ្ជមាន​ទាំងអស់​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) 

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោករដ្ឋមន្រ្តីកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ប្រធានស្តីទីនៃនាយកដ្ឋានគ្រប់គ្រងជំងឺក្រសួងសុខាភិបាលថៃ បានអះអាងថា រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីធ្វើតេស្ត៣ទៅ៤ដងលទ្ធផលវិជ្ជមានទាំងអស់។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានទស្សនកិច្ចក្នុងប្រទេសថៃ ដើមឡើយមានគំរោងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីថៃប្រាយុធ និងរដ្ឋមន្រ្តីការបរទេសថៃផងដែរ។ប៉ុន្តែនៅថ្ងៃទី៤ខែវិច្ឆិការនេះ លោករដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានគេរកឃើញថាបានឆ្លងកូវីដ១៩ ដែលធ្វើឱ្យនាយករដ្ឋមន្រ្តីថៃនិងរដ្ឋមន្ត្រីការបរទេសថៃអាចគេចផុតពីគ្រោះថ្នាក់មួយគ្រាផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានបញ្ជាក់យ៉ាងខ្លីដោយមិនបញ្ជេញឈ្មោះនៅថ្ងៃទី ៤នេះថា “រដ្ឋមន្រ្តីការបរទេសនៃប្រទេសអឺរ៉ុបមួយរូបត្រូវបានតេស្តវិជ្ជមានកូវីដ១៩ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់មកដល់ប្រទេសថៃ”។

ប្រធានស្តីទីនៃនាយកដ្ឋានគ្រប់គ្រងជំងឺក្រសួងសុខាភិបាលថៃ បានថ្លែងថា រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីមកដល់ប្រទេសថៃនៅម៉ោង ៦ និង ៣០ នាទីល្ងាច ថ្ងៃទី ៣ខែវិច្ជិកា។ជាបទបញ្ជារបស់រដ្ឋាភិបាលថៃ ថ្ងៃដំបូងនៃការចូលមកត្រូវធ្វើតេស្តរកមេរោគកូវីដ១៩។រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ទទួលការធ្វើតេស្ត ដោយយកសំណាកទៅធ្វើការត្រួតពិនិត្យនៅម៉ោង ៩ យប់ថ្ងៃដដែល។ លទ្ធផលគឺនៅពាក់កណ្តាលអធ្រាត្រគឺវិជ្ជមានកូវីដ១៩ ហើយការធ្វើតេស្តនេះត្រូវបាន៣- ៤ដងបន្ថែមទៀត លទ្ធផលគឺវិជ្ជមានទាំងអស់ ហើយលោករដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីមិនមានរោគសញ្ញាអ្វីទាល់តែសោះ ។

បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺក្រសួងសុខាភិបាលថៃ បន្ទាប់មកលោករដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ត្រូវបានបញ្ជូនទៅបន្ទប់ដាច់ដោយឡែក នៃវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura។ ចំពោះអ្នករួមដំណើរចំនួន១២ នាក់ផ្សេងទៀត លទ្ធផលនៃការពិនិត្យបង្ហាញថាអវិជ្ជមាន។

លទ្ធផលតេស្តនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា និង បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើនដូចជា៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង