Yearendyearend1140x150

ឯកឧត្តម កុយ គួង៖ក្រសួង​ការបរទេស​កំពុង​ប្រមូលមន្ត្រីពាក់ព័ន្ធតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ឯកឧត្តម កុយ គួង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើតេស្តដល់មន្ត្រីទាំងអស់ដែលធ្វើការពាក់ព័ន្ធជាមួយឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី។

ការប្រមូលនេះ គឺបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍នៅថ្ងៃពុធ ទី ៤ វិច្ឋិកានេះ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោករដ្ឋមន្រ្តីកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ប៉ុន្តែលោកមិនមានរោគសញ្ញាអ្វីនោះទេ។

ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា និង បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើនដូចជា៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ , លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​។ ​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង